James Rodriguez បាន​​បញ្ជាក់​ថា គេ​មិន​​ស្ថិត​ក្នុង​គម្រោង​របស់​លោក Rafa Benitez ឡើយ​ក្នុង​រដូវ​កាល​នេះ​ ហើយ​អាច​ចាកចេញ​ពី Everton ប្រសិន​មាន​សំណើត្រូវ​រ៉ូវ​ណា​មួយ​មក​ដល់។

James Rodriguez
James Rodriguez

​កីឡាករ​ដែល​មាន​ថ្លៃ​ពលកម្ម​​ខ្ពស់​ជាង​គេ​ក្នុង​ក្លឹប Everton រូប​នេះ​ធ្លាប់​ត្រូវ​បាន​ចាប់​អារម្មណ៍​ពី​ក្លឹប​ធំ​ៗ​មួយ​ចំនួន​នៅ​អឺរ៉ុប​ ចាប់​តាំង​​ពី​លោក Carlo Ancelotti ចាកចេញ​។ AC Milan ជា​ក្លឹប​មួយ​ចង់​បាន Rodriguez ប៉ុន្តែ​ពួក​គេ​ត្រូវ​ដោះស្រាយ​ថ្លៃ​ពលកម្ម​​២២​ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍​ដែល​កីឡាករ​ចង់​បាន។ Porto ក៏​​ចាប់​អារម្មណ៍​កីឡាករ​សញ្ជាតិ​កូឡំប៊ី​ដូច​គ្នា។

James បាន​លើក​ឡើង​ថា គេ​ចង់​លេង​​នៅ​ក្លឹប​ណា​មួយ​ ដែល​ត្រូវ​ការ​គេ​ប៉ុណ្ណោះ។ គេ​មិន​ដឹង​ថា​នឹង​មាន​អ្វី​កើត​ឡើង​នោះ​ទេ ប៉ុន្តែ​អ្វី​ត្រូវ​ធ្វើ​ពេល​នេះ​ដឹង​ត្រឹម​តែ​ប្រឹង​ហាត់ រៀបចំ​ខ្លួន​ឲ្យ​ល្អ​ និង​ហ្វឹកហាត់​ខ្លួន​ឯង៕