Daniel James កីឡាកររបស់ Leeds United បានឆ្លើយដោយមិនលាក់លាម នៅពេលគេសួរថា តើគាត់នឹងធ្វើការអបអរគ្រាប់បាល់ឬទេប្រសិនបើគាត់អាចស៊ុតចូលទៅលើអតីតក្លិបចាស់ Manchester United? ជារួមខ្សែប្រយុទ្ធសញ្ជាតិ វែលន៍ រូបនេះបានប្រាប់ថា គាត់នឹងអបអរដូចធម្មតា។

Daniel James
Daniel James

ជាការពិតណាស់ James ជាអតីតកីឡាកររបស់ Man UTD មួយរូប ដោយរូបគេធ្លាប់ស្នាក់នៅទឹកដី Old Trafford ចំនួន ២ រដូវកាល បន្ទាប់ពីផ្លាស់ចេញពីក្រុម Swansea នៅឆ្នាំ ២០១៩, ហើយនៅរដូវកាលនេះរូបគេបានចាកចេញពីក្រុមបិសាចក្រហមទៅចូលរួមជាមួយ Leeds ហើយ ដោយសារពុំអាចប្រជែងកៅអីឈ្នះរាមច្បងបាន។

James បាននិយាយយ៉ាងដូច្នេះថា៖ “តើខ្ញុំនឹងអបអរឬទេ ប្រសិនបើអាចស៊ុតបញ្ចូលទី? ពិតណាស់ ខ្ញុំនឹងអបអរដូចធម្មតា។ ខ្ញុំមិនបានស្អប់ទៅលើក្រុម Manchester United ឡើយ។ ខ្ញុំបានចាកចេញដោយមានលក្ខខណ្ឌល្អៗ។ ខ្ញុំនៅតែមានមិត្តច្រើននៅទីនោះ។ វានឹងធ្វើឱ្យខ្ញុំមានអារម្មណ៍អស្ចារ្យនៅពេលអាចរកគ្រាប់បាល់បាន។ ដូច្នេះពិតណាស់ ខ្ញុំនឹងអបអរគ្រាប់បាល់នោះ”៕