James Rodriguez ‘wants MLS
Rodriguez has lost trusted boss Carlo Ancelotti at Bayern

ជាការពិតណាស់ មុនបើករដូវកាល James Rodrguez ត្រូវបានលោក Carlo Ancelotti នាំយកមកកាន់ Bayern Munich ក្នុងលក្ខខណ្ឌខ្ចីជើងចំនួនពីររដូវកាល ប៉ុន្តែ នៅពេលបច្ចុប្បន្ននេះ James Rodrguez ហាក់មិនសូវបានបង្ហាញខ្លួនជាជម្រើសដំបូងរបស់ក្រុមគេឡើយ។

ខែ្សបម្រើប្រយុទ្ធចំណូលថ្មីក្រុម Bayern Munich កីឡាករ James Rodriguez អាចនឹងផ្លាស់ទៅកាន់ក្របខណ្ឌ MLS របស់សហរដ្ឋអាមេរិក នៅក្នុងខែមករា ខាងមុខនេះ ក្នុងលក្ខខណ្ឌខ្ចីជើង។

ហេតុនេះហើយ ទើបមានរបាយការណ៍ក្នុងប្រទេសអេស្ប៉ាញមួយ បានចុះផ្សាយថា ក្របខណ្ឌ MLS អាចនឹងជាតម្រុយមួយដែល James Rodrguez អាចនឹងប្ដូរទៅទីនោះ ក្រោយមិនទាន់ទទួលជោគជ័យនៅ Bayern Munich​ ។

 

ប្រភពពី៖ thesun