James Rodriguez កំពុងតែត្រៀមខ្លួនសំរាប់ការចាកចេញពីក្លឹប Real Madrid កាន់តែឆាប់តាមលទ្ធភាពដែលអាចធ្វើទៅបាន ហើយ Manchester United អាចជាគោលដៅសំខាន់មួយដែលរូបគេអាចនឹងទៅចូលរួម។

photo of James Rodriguez
James Rodriguez

ខ្សែបម្រើសញ្ជាតិកូឡុំប៊ីរូបនេះ បានបង្ហាញថារូបគេជាជម្រើសសំរាប់គ្រូបង្វឹក Zinedine Zidane សំរាប់រដូវកាលនេះ ប៉ុន្ដែរូបគេលែងក្លាយជាកីឡាករ ដែលត្រូវបានជ្រើសរើស ទើបការចាកចេញអាចជាវិធីមួយសំរាប់ រូបគេដើម្បីអាចបានបង្ហាញខ្លួននៅលើទីលានប្រកួត។

បើតាមការរាយការណ៍របស់កាសែតអង់គ្លេស Daily Mail បានឲ្យដឹងថា James អាចជាថ្នូរសំរាប់ក្លឹបអធិរាជស ក្នុងការដោះដូរនាំយក ខ្សែបម្រើ Paul Pogba របស់ក្លឹបបិសាចក្រហម។

photo of Paul Pogba
Paul Pogba

ដោយឡែក Gareth Bale អាចត្រូវបានដាក់បញ្ចូលនៅក្នុងលក្ខខណ្ឌដោះដូរនេះផងដែរ ដោយខ្សែប្រយុទ្ធវេលស៍រូបនេះ ហាក់មិនសប្បាយចិត្ត សំរាប់ជីវិតនៅទីក្រុងម៉ាឌ្រីដ។

photo of Gareth Bale
Gareth Bale

Pogba ត្រូវបានកំណត់តំលៃ ១៨០លានអឺរ៉ូដោយ Man United ហើយការយក Bale & James ជាថ្នូរអាចកាត់បន្ថយការចំណាយ ដើម្បីនាំយកខ្សែបម្រើបារាំង មកចូលរួមនៅទឹកដី Santiago Bernabeu។