photo of James Rodríguez
James Rodríguez of Bayern Munich

ខ្សែប្រយុទ្ធ James Rodríguez របស់ក្រុម Bayern Munich បាននិយាយថាគាត់ចង់ស្នាក់នៅក្នុងក្របខ័ណ្ឌ Bundesliga ច្រើនឆ្នាំទៀត ហើយដើម្បីជួយឱ្យពួកគេឈ្នះពានជាច្រើនទៀតផងដែរ ។

កីឡាករវ័យ 26 ឆ្នាំរូបនេះបានចូលរួមជាមួយក្លឹប Bayern ក្នុងការខ្ចីជើងពីក្លឹប Real Madrid នៅរដូវកាលមុន ហើយនឹងវិលត្រឡប់មកកាន់ទឹកដី Santiago Bernabeu នាខែមិថុនាឆ្នាំ 2019 ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយលោក James មិនចង់ចាកចេញពី Bayern នាពេលអនាគតទេ ។

កីឡាករសញ្ចាតិ កូឡុំប៊ី រូបនេះបាននិយាយថា ខ្ញុំគិតថាទីក្រុង Munich គឺជាទីក្រុងដ៏ស្រស់ស្អាតមួយក្លឹបនេះអស្ចារ្យណាស់ហើយខ្ញុំចង់ស្នាក់នៅទីនេះរយៈពេលជាច្រើនឆ្នាំទៀត ។