គ្រូបង្វឹករបស់ជម្រើសជាតិកូឡុំប៊ីលោក Jose Pekerman បាននិយាយថាខ្សែប្រយុទ្ទ James Rodriguez អាចនឹងអវត្តមាន ពេលប៉ះអង់គ្លេស នៅវគ្គ 16ក្រុមនៃព្រឹត្តការណ៏ World Cup 2018 នៅសប្តាហ៍ក្រោយ ខណៈដែលលេងបានត្រឹមតែ 30នាទីត្រូវបានប្ដូរចេញ។

photo of James Rodriguez
James Rodriguez

ក្នងការប្រកួតបង្ហើយកិច្ចវគ្គជម្រុះក្នុងពូល H យប់មិញនេះកូឡុំប៊ីបានយកឈ្នះ សេនីហ្គាល់ 1-0 បានឡើងទៅលេងវគ្គ 16ក្រុមចុងក្រោយនៃព្រឹត្តការណ៏ World Cup 2018 ពីការរកគ្រាប់បាល់បានដោយការតែតរបស់ខ្សែការពារ Yerry Mina មកពីក្លឹបអ្នកមានបុណ្យ Barcelona នៅនាទីទី 74។

លោក Jose Pekerman ដែលជាគ្រូបង្វឹករបស់កូឡុំប៊ីបាននិយាយថា «លោកព្រួយបារម្ភយ៉ាងខ្លាំងចំពោះរបួសរបស់កីឡាករ James Rodriguez ខណៈដែលក្រុមរបស់យើងនឹងប្រកួតជាមួយអង់គ្លេសនៅសប្តាហ៍ក្រោយ វគ្គ 16។ ហេតុអ្វីបានជាខ្ញុំនិយាយពីគាត់គឺព្រោះគាត់ជាកីឡាកររបស់យើង ខ្ញុំបារម្ភគាត់ខ្លាំងណាស់ ព្រោះអវត្តមានរបស់គាត់ធ្វើអោយក្រុមរបស់យើងពិបាក់ក្នុងការលេង ខ្ញុំសង្ឃឹមថាគាត់ជាទាន់ពេលវិលាចុះ»

photo of Senegal vs Colombia
Senegal vs Colombia

ប្រភពពី៖ Mirror