Photo of James Rodriguez
James Rodriguez of Bayern Munich

ខ្សែ​បម្រើ​ប្រយុទ្ធ James Rodriguez ក្នុង​ថ្ងៃ​នេះ បាន​ថ្លែង​ថា ខ្លួន​ចង់​បន្ត​លេង​ឲ្យ​ក្លឹប Bayern Munich ទៀត។

James បាន​ថ្លែង​ប្រាប់ Kicker ថា៖ “ខ្ញុំ​នឹង​បន្ត​នៅ​ Bayern Munich។ ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ដែល​បាន​លេង​ឲ្យ​ក្លឹប​មួយ​នេះ។ ខ្ញុំ​មិន​ចង់​គិត​រឿង​អី​ផ្សេង​ទេ”។ ខ្សែ​បម្រើ​រូប​នេះ​បាន​បន្ត​ទៀត​ថា៖ “ខ្ញុំ​មាន​អារម្មណ៍​ល្អ​ណាស់​ជាមួយ​ក្រុម។ ខ្ញុំ​សង្ឃឹម​ថា​អ្វីៗ​នឹង​ដំណើរ​ការ​យ៉ាង​រលូន​នៅ​ពេល ៦​ខែ​ទៅ​មុខ​នេះ ពី​ព្រោះ​ខ្ញុំ​ចង់​សម្រេច​ភាព​ជោគជ័យ​ជា​ច្រើន​ទៀត​ជាមួយ​ក្រុម”។

សូម​បញ្ជាក់​ផង​ដែរ​ថា James ហាក់​មិន​ទាន់បាន​បង្ហាញ​ទម្រង់​លេង​ជា​ដុំ​កំភួន​ទេ ក្រោយ​មក​ចូល​រួម​ជាមួយ​ Bayern Munich កាល​ពី​អំឡុង​ពេល​រដូវ​កាល​ដោះ​ដូរ​កន្លង​ទៅ ដោយ​កាល​ពី​ក្លឹប​នៅ​ក្រោម​ការ​ចាត់​ការ​របស់​លោក Carlo Ancelotti កីឡាករ​កូឡុំប៊ី​រូប​នេះ ​មិន​សូវ​បាន​ចូល​លេង​ប៉ុន្មាន​ទេ។ ទោះ​ជា​យ៉ាង​ណា តាំង​ពី​ Jupp Heynckes ក្លាយ​ជា​អ្នក​ចាត់​ការ​ក្លឹប​មក James ចាប់​ផ្ដើម​បាន​ចូល​លេង​ច្រើន​ជាង​មុន៕

ប្រភពពី៖ goal