photo of Philippe Coutinho
Philippe Coutinho of Barcelona

ខ្សែបម្រើស្លាបកីឡាករ Philippe Coutinho បានបញ្ចប់ការផ្ទេរទៅកាន់ក្រុម FC Barcelona កាលពីខែមុន ប៉ុន្តែអតីត​កីឡាករ​ជើង​ចាស់ Jamie Carragher ​របស់​ក្លឹប Liverpool មិនជឿថាកីឡាករអន្តរជាតិប្រេស៊ីលរូបនេះ មិនមានតម្លៃរហូតដល់ 142លានអឺរ៉ូនោះទេ។

អតីត​ខ្សែការពាររបស់​ក្រុមហង្សក្រហមលោក Carragher ជឿថា ពួកគេ​បាន​ចំ​ណាយលុយ​ច្រើនពេកហើយ ​សម្រាប់​ខ្សែបម្រើ​ស្លាបរូបនេះ។

Carragher​ បាននិយាយថា «ខ្ញុំមិនយល់ស្របនឹងការបាត់បង់រូបគេនៅពាក់កណ្តាលរដូវកាលនេះទេ។ អ្នកគាំទ្រក្រុមហង្សក្រហមរួមទាំងរូបខ្ញុំផ្ទាល់ មានអារម្មណ៍ល្អនៅពេល Coutinho ស្នាក់នៅ Liverpool ក្នុងរដូវក្តៅនេះ ទោះបីជាយើងដឹងថាគាត់នឹងត្រូវចាក់ចេញនៅរដូវកាលក្រោយក៏ដោយ ។ ប៉ុន្តែ​ Coutinho មិនសូវល្អទេ កម្រិតរបស់គាត់មិនទាន់ដល់ថ្នាកនឹងទេ»៕

ប្រភពពី៖ soccerladuma