កីឡាករជើងស៊ុត Jamie Vardy មានជំនឿចិត្តថា ក្រុមកញ្ជ្រោងខៀវ Leicester City អាចធ្វើបានល្អវិញ ពេលប៉ះគូប្រជែងចាស់ដែលពួកគេធ្លាប់ចាញ់ត្រឹម ២-១ កាលពីជើងទី១ នៅលីគកំពូល អង់គ្លេស Premier League។

photo of Jamie Vardy
Jamie Vardy

កីឡាករសញ្ជាតិអង់គ្លេស Vardy បានថ្លែងប្រាប់ Fourfourtwo ថា “ខ្ញុំគិតថា ពួកភាពជឿជាក់ ពោរពេញដោយសមត្ថភាព ដើម្បីបង្ហាញថា ពួកយើងនៅតែជាគូប្រជែងពាន PL ជាមួយ Liverpool ដដែល”។

យ៉ាងណាក៏ដោយ កីឡាករដែលរកគ្រាប់ស៊ុតបាន ១៧គ្រាប់នៅ Premier League ច្រើនជាងគេបណ្តោះ អាសន្ននារដូវកាលឆ្នាំ២០១៩-២០២០ ក៏បានទទួលស្គាល់ថា គំលាតដាច់ ១០ពិន្ទុពីក្រុមកំពូលហង្សក្រហមពី ៣៩ពិន្ទុដល់ ៤៩ពិន្ទុ វាពិតជាមានការលំបាកខ្លាំង ដ្បិត Leicester City ខាតអស់ ៣ពិន្ទុ ពេលត្រូវបានក្រុម ម្ចាស់ផ្ទះ Manchester City វាយបកយកឈ្នះ ៣-១ នៅកីឡដ្ឋាន Etihad កាលពីសប្តាហ៍មុន ដែលជាការបរាជ័យ លើកទី២ ផងដែរ ក្រោមការបង្វឹករបស់លោក Branden Rodgers។

photo of Jamie Vardy
Jamie Vardy

ក្រុមកញ្ជៀងខៀវ Leicester City ខកខានលើកពាន Premier League ៣ឆ្នាំមកហើយ ក្រោយពេលឈ្នះលើក ដំបូងកាលឆ្នាំ២០១៦ ជាឆ្នាំដែលពួកគេបានឡើងមកលេងក្នុងលីគកំពូលអង់គ្លេសដំបូងផងដែរ៕