កីឡាករជើងចាស់អង់គ្លេស2 រូប Jamie Vardy និង Gary Cahill បានលាឈប់ពីក្រុមជម្រើសជាតិអង់គ្លេស ដើម្បីឱ្យគ្រូបង្វឹក Gareth Southgate នាំយកកីឡាករក្មេងៗមកជំនួសវិញ។

Jamie Vardy​ នឹង Gary Cahill
Jamie Vardy​ នឹង Gary Cahill

ខ្សែប្រយុទ្ធក្លឹប Leicester City វ័យ 31ឆ្នាំ Vardy ដែលលេងឱ្យអង់គ្លេសបាន 26ដងនិងរកបាន 7គ្រាប់តាំងពីឆ្នាំ2015មក។ ខណៈដែរខ្សែការពារ Gary Cahill របស់ Chelsea វ័យ 32ឆ្នាំ ចូលលេងឱ្យក្រុមតោកំណាច 61ដងនិងរកបាន 5គ្រាប់តាំងពីឆ្នាំ2010មក និងធ្លាប់ធ្វើជាប្រធានក្លឹបបានប៉ុន្មានដងដែរ។

ការសម្រេចចិត្តរបស់អ្នកទាំងពីរនេះគឺដោយសារពួកគេ គីគិតថាពួកគេចាស់ទៅហើយទុកឧកាស់ឱ្យក្មេងជំនាន់ក្រោយម្ដង ជាពិសេសនោះគឺលោកចង់ផ្ដោតសំខាន់ទៅនឹងការងារអាជីព នឹងគ្រួសារវិញម្ដង ៕

ប្រភពពី៖ BBC