photo of Jese Rodriguez
កីឡាករ Jese Rodriguez

កីឡាករ Jese Rodriguez បាននិយាយថារូបគេ កំពុងតែមានឱកាសក្នុងការលេងឱ្យក្លឹបយក្សព័រទុយហ្កាល់ Sporting CP បន្ទាប់ពីបាននិយាយជាមួយកីឡាករ Cristiano Ronaldo ។

Jese Rodriguez
កីឡាករ Jese Rodriguez និងកីឡាករ Cristiano Ronaldo

គួរបញ្ជាក់ថានៅត្រឹមថ្ងៃបិទបញ្ចប់រដូវកាលដោះដូរកីឡាករទ្វីបអឺរ៉ុប គេឃើញ Jese ចូលរួមជាមួយក្រុម Sporting លើកិច្ចសន្យាខ្ចីជើង រយៈពេលមួយរដូវពីក្រុមម្ចាស់ជើងឯក Ligue 1  Paris Saint-Germain ។

យ៉ាងណាមិញលក្ខខណ្ឌខ្ចីជើងនេះ ក៏រួមបញ្ចូលទាំងជម្រើសទិញផ្តាច់ផងដែរ សម្រាប់អតីតខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប Real Madrid ដែលបានចុះកិច្ចសន្យាជាមួយ PSG រហូតដល់ឆ្នាំ ២០២១ រូបនេះ ។

មិនតែប៉ុណ្ណោះម្ចាស់ពានរង្វាន់ Ballon d’Or ៥ សម័យ Ronaldo ក៏បានចាប់ផ្តើមចេញពីឈុតយុវជនរបស់ក្រុម Sporting ផងដែរ មុនពេលចូលរួមជាមួយក្រុម Manchester United ក្នុងឆ្នាំ ២០០៣ ហើយកីឡាករ Jese បាននិយាយថា ៖ “ ខ្ញុំពិតជារីករាយណាស់ ដែលមានឱកាសលេងនៅ Sporting CP ដែលជាក្លឹបប្រវត្តិសាស្ត្រមួយ នៅក្នុងប្រទេសព័រទុយហ្កាល់ ” ។

គេបន្តទៀតថា ៖ “ ខ្ញុំមានមិត្តម្នាក់ គឺ Cristiano Ronaldo ដែលគេតែងតែប្រាប់ខ្ញុំពីរឿងល្អៗ ជាច្រើន ពីក្លឹបនេះ ព្រោះគេចាប់ផ្តើមនៅទីនោះតាំងពីក្មេងមក ” ៕