photo of Gabriel Jesus
Gabriel Jesus​ of Manchester City

អាល្លឺម៉ង់បានចាញ់ជាលើកទី 1 ក្នុង 23 ប្រកួតខណៈដែលខ្សែប្រយុទ្ធក្រុម Manchester City កីឡាករ Gabriel Jesus បានរកគ្រាប់បាល់តែមួយគត់ ដែលធ្វើឱ្យប្រទេសប្រេស៊ីលទទួលជ័យជម្នះនៅប៊ែរឡាំងយប់មិញនេះ ។

នេះគឺជាជំនួបពេញលេញជាលើកដំបូងរវាងប្រទេសទាំងពីរ បន្ទាប់ពីអាល្លឺម៉ង់បានបំបាក់ក្រុមប្រេស៊ីលក្នុងលទ្ធផល 7-1 នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup 2014 នៅ Belo Horizonte ។

អាល្លឺម៉ង់បានខកខានឱកាសមួយផ្សេងទៀត ខណៈដែលខ្សែការពារ Julian Draxler របស់អាល្លឺម៉ង់បានស៊ុតបាល់ប៉េណាល់ទីតែត្រូវបានអ្នកចាំទីរបស់ប្រេស៊ីលជួយសង្គ្រោះបាន។

វាមានន័យថាក្រុមរបស់លោក Joachim Low ដែលជាម្ចាស់ជើងឯកពិភពលោកនិងក្រុមកំពូលនៃតារាងចំណាត់ថ្នាក់ពិភពលោករដូវកាលមុន បានចាញ់ជាលើកដំបូងចាប់តាំងពីបរាជ័យ 2-0 ក្រោមស្នាដៃក្រុមបារាំងនៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Euro 2016 ។

ចាប់តាំងពីពេលនោះមកពួកគេបានឈ្នះ 16 លើកនិងស្មើ 6 លើកមុនពេលការប្រកួតនៅឯព្រឹត្តិការណ៍ Olympiastadion ៕

ប្រភព៖ bbc