photo of Gabriel Jesus
Gabriel Jesus of Manchester City

យ៉ោងតាមសារព័ត៌មាន The Times បានឱ្យដឹងថា ខ្សែប្រយុទ្ធ Gabriel Jesus បានច្រានចោលកិច្ចសន្យាថ្មីរបស់ក្លឹប Manchester City ។

ពិតណាស់កីឡាករសញ្ចាតិប្រសីុលរូបនេះ បានច្រានចោលកិច្ចសន្យាថ្មីរបស់ក្លឹប Man City ដោយក្លឹបផ្ដល់ប្រាក់នឿយហត់ចំនួន 9មឺុនផោនក្នុងមួយសប្តាហ៍ ។ វាកើនឡើងដល់ទៅ 40ភាគរយលើកិច្ចសន្យាបច្ចុប្បន្នរបស់គាត់ ។

ខណៈដែល Gabriel Jesus រកបានប្រាក់នឿយហត់ប្រហែល 6.5 មឺុនផោនប៉ុណ្ណោះ ក្នុងមួយសប្តាហ៍ជាមួយនឹងក្លឹបដែលមានមូលដ្ធាននៅ Etihad  ក្នុងប្រទេសអង់គ្លេស ។ កុងត្រាថ្មីនេះ Jesus បានពន្យាពេលរហូតដល់ការប្រកួត FIFA World Cup នៅរដូវកាល 2018 នេះចប់សិន ទើបលោកចរចាម្ដងទៀតខណៈដែលខ្លួនចង់បាន 10មឺុនផោនក្នុងមួយសប្តាហ៍ ពីក្លឹប Manchester City ៕

ប្រភពពី៖ Goal