photo of Joel Matip
Joel Matip កីឡាករសំខាន់​របស់ Liverpool

កីឡាករ Joel Matip ​នឹង​អវត្តមាន​ឱ្យ​ក្រុម Liverpool ​រហូត​ដល់​ចុង​ខែ​វិច្ឆិកា​ឆ្នាំ​២០១៩​នេះ​ឯ​ណោះ ​ក្រោយ​ពី​រង​របួស​ជង្គង់​ធ្ងន់ធ្ងរ។

photo of Joel Matip

កីឡាករ​វ័យ​២៨​ឆ្នាំ​អវត្តមាន​២​ប្រកួត​មក​ហើយ ក្រោយ​ពី​មាន​បញ្ហា​ជង្គង់​ពេល​លេង​ទល់​ក្រុម Sheffield United ​។ ​ដោយ​ឡែក​ក្លឹប​ហង្ស​ក្រហម ​បាន​ចេញ​មក​បញ្ជាក់​ពី​ស្ថានភាព​កីឡាករ​រូប​នេះ ​ថា​នឹង​ត្រូវ​នៅ​ក្រៅ​ទីលាន​រហូត​ដល់​៦​សប្ដាហ៍​ទៀត ទើប​អាច​ត្រលប់​មក​ជួយ​ក្រុម​វិញ​បាន។ ​៦​សប្ដាហ៍​នេះ គឺ​មាន​ន័យ​ថា​ខ្សែ​ការពារ​នេះ ​នឹង​មិន​អាច​លេង​ទល់​ក្រុម Man City ​ដែល​ជា​ជំនួប​សំខាន់​បាន​ឡើយ។

photo of Joel Matip

លោក Klopp ​នឹង​យក Dejan Lovren ​មក​ជំនួស​តំណែង​របស់ Matip ​នេះ ​ហើយ​ប្រសិន​បើ​ចាំ​បាច់​ទៀត ​លោក​នឹង​ប្រើ Joe Gomez ​មក​លេង​ក៏​បាន​ដែរ ​ដូច​ដែល​បាន​ប្រើ​កន្លង​ទៅ​នេះ៕