photo of Cristiano Ronaldo
Cristiano Ronaldo of Real Madrid

ក្រោយពីបានដាក់បញ្ចូលពានរង្វាន់ Ballon d’Or មួយទៀតសម្រាប់កីឡាករ Cristiano Ronaldo ហើយគាត់បានសារភាពថា ខ្លួនជាអ្នកលេងដ៏ល្អបំផុតក្នុងប្រវត្តិសាស្រ្ត។

មិនចាំបាច់គាត់និយាយទេ វាបានធ្វើឱ្យអ្នករាល់គ្នានិយាយរួមទាំងលោក Joey Barton ដែលមិនមានការខ្មាស់អៀន ដែលបានឆ្លើយតបនិងចម្លើយរបស់គាត់។

តារាឆ្នើមរបស់ក្លឹប Real Madrid រូបនេះត្រូវបានគេដាក់ឈ្មោះឱ្យឈ្នះពានរង្វាន់ Ballon d’Or ឆ្នាំ 2017 ។ គាត់មិនត្រឹមតែដឹកនាំក្រុមរបស់គាត់ទៅកាន់ពានរង្វាន់ La Liga ទេ ប៉ុន្តែថែមទាំងពានរង្វាន់ក្របខ័ណ្ឌ Champions League ផងដែរ ។

បច្ចុប្បន្នរូបគេកំពុងស្ថិតក្នុងកម្រិតកំពូលជាមួយ Lionel Messi លើពានរង្វាន់ចំនួនប្រាំ ប៉ុន្តែគាត់ជឿជាក់ថាគាត់ជាកីឡាករដ៏ឆ្នើមនៅក្នុងប្រវត្តិសាស្ត្រ។

គាត់និយាយថា “ខ្ញុំមិនមើលឃើញនរណាម្នាក់ល្អជាងខ្ញុំទេ គ្មានអ្នកលេងធ្វើអ្វីដែលខ្ញុំមិនអាចធ្វើបាន ប៉ុន្តែខ្ញុំមើលឃើញអ្វីដែលអ្នកដទៃមិនអាចធ្វើបានដូចខ្ញុំ ។ គ្មានអ្នកលេងពេញលេញជាងខ្ញុំទេ ​ខ្ញុំជាអ្នកលេងដ៏ល្អបំផុតនៅក្នុងប្រវត្តិសាស្ត្រ “។

Joey Barton ទទួលស្គាល់សមិទ្ធផលរបស់ Cristiano Ronaldo ប៉ុន្តែគាត់មិនគិតថាកីឡាកររូបនេះ មានលក្ខណៈល្អប្រសើរជាង Messi ទេ។

ប្រភពពី់៖ sportbible