photo of John Terry
John Terry​ of Chelsea

John Terry បាននិយាយថា Chelsea មិនមានការសោកស្តាយទេ ចំពោះការមើលឃើញកីឡាករ Mohamed Salah កីឡាករ Kevin De Bruyne និង Romelu Lukaku ដែលឃើញពួកគេជាគូប្រជែងនៅក្របខ័ណ្ឌ Premier League នោះទេ ។

លោក John Terry បានប្រាប់ទូរទស្សន៍ Sky Sports ថា នៅពេលសួរសំណូរថា តើក្លឹបនឹងមានការសោកស្តាយអ្វីទេ គាត់ថា មិនមែនទេពីព្រោះនៅពេលនោះពួកគេមិនបានធ្វើឱ្យក្រុមរបស់យើងរឹងមាំជាងនេះទេ ។

សូមកុំភ្លេចថាយើងជាក្រុមមួយដែលល្អបំផុត ដែលប្រហែលជាក្របខ័ណ្ឌ Premier League ធ្លាប់បានឃើញនៅដើមដំបូង នៅពេលពួកគេមកដល់ហើយ ។ ដូច្នេះពួកគេបានចូលទៅក្នុងក្រុមមួយដែលល្អបំផុត ។  នៅពេលពួកគេចូលមក តើពួកគេអាចមានឥទ្ធិពលធំធេង គ្រប់គ្រាន់ដើម្បីទ្រទ្រង់និងរក្សាទុកកន្លែងរបស់ពួកគេឬទេ ? ទេវាពិតជាលំបាកណាស់សម្រាប់ពួកគេ ។