Jordi Alba និយាយថា Barca គឺល្អប្រសើរជាងមុនដោយគ្មាន Neymar

ខ្សែការពារឆ្វេង Jordi Alba និយាយថារូបគេកំពុងតែរីកចម្រើនដោយសារអវត្តមានរបស់កីឡាករ Neymar ហើយជឿជាក់ថាក្លិបអាចនឹងប្រសើរជាងមុនដោយគ្មានរូបគេ។
ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងកីឡាករ Neymar ក្នុងអំឡុងពេលគាត់នៅ Catalonia ប៉ុន្តែ Alba មានអារម្មណ៍ថាមានសេរីភាពបន្ថែមទៀតនៅលើផ្នែកខាងឆ្វេងចាប់តាំងពី Neymar បានលក់ទៅឱ្យក្លិប Paris Saint-Germain ។
Alba បាននិយាយប្រាប់ Mundo Deportivo ថា “គាត់គឺជាកីឡាករដ៏អស្ចារ្យម្នាក់ ដោយសារតែកាលៈទេសៈ មនោសញ្ចេតនា ឬ គំនិតរបស់គាត់បានធ្វើឲ្យគាត់សំរេចចិត្តចាកចេញ ពី Barcelona ។ នៅទីបញ្ចប់មានមនុស្សជាច្រើនទៀតដែលអាចធ្វើការងារនេះបានយ៉ាងល្អ ហើយខ្ញុំសប្បាយចិត្តនឹងមនុស្សនៅទីនោះ។ ”
“ដូចដែលខ្ញុំបាននិយាយពីមុនចឹង ខ្ញុំមានកន្លែងទំនេរច្រើនជាងមុន ហើយខ្ញុំមានភាពជឿរជាក់លើខ្លួនខ្ញុំ ថាវាប្រសើរជាងមុន។ ខ្ញុំមានទំនុកចិត្តឡើងវិញ ដោយមានកន្លែងទំនេរច្រើននៅខាងឆ្វេង ខ្ញុំមានឱកាសខ្លាំងណាស់ ហើយវាត្រូវបានបង្ហាញនៅទីទីលាន។ ខ្ញុំសប្បាយរីករាយនឹងអ្វីដែលខ្ញុំមិនមានជាយូរមកហើយ។”
ប្រភពពី៖ foxsports asia