របាយការណ៍របស់ការសែត Corriere dello Sport បានរាយការណ៍ថាក្លឹបសេះបង្កង់ Juventus កំពុងតែតាមដានស្ថានភាពរបស់ខ្សែការពារ Jordi Alba របស់ក្លឹប FC Barcelona ។

photo of Jordi Alba
Jordi Alba អាចនឹងត្រូវទៅជំនួសកន្លែង Alex Sandro នៅ Juventus

កិច្ចសន្យារបស់ខ្សែការពារស្លាបខាងឆ្វេងសញ្ជាតិអេស្ប៉ាញរូបនេះនឹងត្រូវផុតកំណត់នៅឆ្នាំ ២០២០ ហើយកីឡាករវ័យ ២៩ ឆ្នាំរូបនេះក៏មិនទាន់បានឈានដល់កិច្ចព្រមព្រៀងមួយលើកិច្ចសន្យាថ្មីជាមួយក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ La Liga នោះទេ ។

photo of Jordi Alba
photo of Jordi Alba

ខ្សែការពារស្លាបឆ្វេងរបស់ក្រុមជម្រើសជាតិស៊ាំបាប្រេស៊ីលកីឡាករ Alex Sandro ក៏នឹងត្រូវផុតកំណត់កុងត្រានៅឆ្នាំ ២០២០ ផងដែរ ហើយប្រសិនបើម្ចាស់ជើងឯកក្របខ័ណ្ឌ Serie A ក្លឹប Juventus មិនអាចរក្សាកីឡាករសញ្ជាតិប្រេស៊ីលវ័យ ២៧ ឆ្នាំរូបនេះបាននោះទេ គោលដៅដ៏ល្អបំផុតសម្រាប់ពួកគេគឺកីឡាករ Jordi Alba របស់ក្លឹប FC Barcelona រូបនេះ ៕