ខ្សែ​បម្រើ​អ៊ីតាលី​ Jorginho ត្រូវ​បាន​ក្លឹប​ Juventus ទាក់​ទង់​បាន​ពី​ក្លឹប​ Chelsea សម្រាប់​រដូវកាល​ក្ដៅ​ថ្មី​ខាង​មុខ​ នេះ​យើង​តាម​ការ​បញ្ជាក់​ផ្ទាល់​នៅ​ក្នុង​ថ្ងៃនេះ​របស់​​លោក​ Joao Santos ភ្នាក់ងារ​កីឡាករ​ផ្ទាល់​របស់​កីឡាករ​នេះ​។

Jorginho
Jorginho

លោក​ Santos បាន​ប្រាប់ទៅ​កាន់​សារព័ត៌មាន​ Calciomercato ថា​៖ ” ខ្ញុំ​សូម​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ថា​ Juventus អី​ហ្នឹង​ពិត​ជា​ទាក់​ទង​ចង់​បាន​ Jorginho ពិត​ប្រាកដ​មែន​។ យើង​ទាំង​អស់​គ្នា​ឃើញ​ស្រាប់​ហើយ​ គេ​អាច​លេង​បានយ៉ាងល្អ​នៅ​គ្រប់​បណ្ដា​ក្លឹប​អឺរ៉ុប​ទាំង​អស់​។ អញ្ចឹង​ហើយ មាន​ក្លឹប​ដទៃ​ជា​ច្រើន​ទៀត​ ទាក់​ទង​ចង់​បាន​រូប​គេ​ពិត​ប្រាកដ​មែន​ “។

យ៉ាង​ណា​ក្ដី​ភ្នាក់ងារ​កីឡាករ​របស់​ខ្សែ​បម្រើ​អ៊ីតាលី​រូប​នេះ​ មិន​ទាន់បាន​បញ្ជាក់​នោះទេថា​ Jorginho គិត​យ៉ាង​ណា​ចំពោះ​ការ​ចង់​បាន​ពី​បណ្ដាល​ក្លឹប​នានា​ទាំង​អស់​នេះ​ ខណៈ​កីឡាករ​នេះ​នឹង​ចប់​កុងត្រា​ជា​មួយ​ Chelsea នៅ​ឆ្នាំ​២០២៣​ឯណោះ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ នៅ​ក្នុង​រដូវកាល​នេះ​ Jorginho បាន​ឈ្នះ​ពាន​ធំ​ៗ​ចំនួន​២​ គឺ​ពាន​ UEFA Champions League ឈ្នះ​ជា​មួយ​ក្លឹប​ Chelsea និង​ពាន​ UEFA Euro 2020 ឈ្នះ​ជា​មួយ​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី​៕