Jorginho ថា មិនចង់ទៅលេងក្លឹបណាក្រៅពី Chelsea
ខ្សែបម្រើអ៊ីតាលី Jorginho និយាយទៅកាន់សារព័ត៌មាន The Athletic នៅក្នុងថ្ងៃនេះថា គេមិនចង់ទៅលេងនៅក្លឹបណាក្រៅពីក្លឹប Chelsea នោះទេ។

Jorginho បាននិយាយថា៖” ច្បាស់ណាស់ខ្ញុំពិតជាស្រលាញ់ Chelsea មែនទែន។ ខ្ញុំពេញចិត្តនឹងនៅទីនេះខ្លាំង អញ្ចឹងគឺថាច្បាស់ណាស់ខ្ញុំចង់បន្តនៅទីនេះទៀត”។
ខ្សែបម្រើរូបនេះបន្តថា៖” ប៉ុន្តែយើងដឹងស្រាប់ហើយ វាមានរឿងច្រើនដែលនឹងកើតឡើងច្រើនជាបន្តបន្ទាប់នៅពេលខាងមុខ ហើយយើងមិនដឹងវាមុននោះទេ ហើយដូចខ្ញុំបាននិយាយអញ្ចឹង ឥឡូវនេះខ្ញុំនៅក្លឹបនេះស្រាប់ ហើយខ្ញុំនៅមានកុងត្រា ហើយខ្ញុំស្រលាញ់ក្លឹបនេះទៀត ខ្ញុំពេញចិត្តខ្លាំងនឹងនៅទីនេះ អញ្ចឹងខ្ញុំមិនគិតថាចង់ទៅលេងណាផ្សេងក្រៅពីក្លឹបនេះនោះទេ “។
Jorginho មកលេងឲ្យ Chelsea ៤រដូវកាលហើយដោយចូលរួមលេងបាន ១៨៨ប្រកួត ស៊ុតចូល ២៦គ្រាប់ ដោយចប់កុងត្រាជាមួយក្លឹបនេះនៅឆ្នាំ២០២៣ខាងមុខ៕