photo of Jorginho
Jorginho ទាត់បាល់ប៉េណាល់ទី ជួយអ៊ីតាលីស្មើ ជាមួយបូឡូញ នៅ Nations League

ការប្រកួតរវាង ក្រុមជម្រើសជាតិអ៊ីតាលី ជាមួយក្រុមភ្ញៀវប៉ូឡូញ នៅ Nations League បញ្ចាប់ទៅដោយលទ្ធផលស្មើ ១-១ ដោយការទាត់បាល់ប៉េណាល់ទីចុងក្រោយរបស់ខ្សែបម្រើ Jorginho ក្រុមជម្រើសជាតិអ៊ីតាលី  ដែលជាការប្រកួតប្រជែងលើកដំបូងរបស់ពួកគេ ក្រោមការដឹកនាំរបស់គ្រូបង្វឹក Roberto Mancini កាលពីថ្ងៃសុក្រ។

ដោយឡែក ក្រុមជម្រើសជាតិប៉ូឡូញ ដែលលេងការប្រកួតដំបូងរបស់ពួកគេ ក្រោមការដឹកនាំរបស់គ្រូបង្វឹក Jerzy Brzeczek ដែលបានជំនួសលោក Adam Nawalka បន្ទាប់ពីការហាលអាវនៅវគ្គចែកពូល World Cup របស់ពួកគេនោះ បានធ្វើការនាំមុខមុន ដោយសារការពេនមួយជើងបានសម្រេចពីកីឡាករ Piotr Zielinski នៅ៥នាទីមុនពេលបញ្ចប់ការប្រកួតតង់ទី១។

photo of Jorginho
Jorginho ទាត់បាល់ប៉េណាល់ទី ជួយអ៊ីតាលីស្មើ ជាមួយបូឡូញ នៅ Nations League

ដោយសារតែមានការជួយលើកទឹកចិត្តពីក្រុមអ្នកគាំត្រក្នុងស្រុកនោះ ក្រុមជម្រើសជាតិអ៊ីតាលី ត្រូវបានសង្រ្គោះបាននៅនាទី៧៨ ពេលដែលខ្សែបម្រើ Jakub Blaszczykowski បង្កកំហុសមកលើកីឡាករ Federico Chiesa នៅតំបន់គ្រោះថ្នាក់។

កីឡាករមានដើមកំណើតនៅប្រេស៊ីល Jorginho បានចូលខ្លួនមកធ្វើជាតួឯក រួចពេនមួយជើងបានសម្រេច ដើម្បីធានាបានពិន្ទុត្រូវចែករំលែកគ្នានៅការប្រកួតក្នុងពូល League A ដែលមាន៣ប្រកួតមួយនេះ៕