នាយករបស់ក្រុម Juventus គឺ លោក Federico Cherubini បានធ្វើដំណើរមកកាន់ទីក្រុង ឡុងដ៍ ប្រទេសអង់គ្លេស ដើ​ម្បីជជែកលើការផ្ទេររបស់ ខ្សែបម្រើ Jorginho ពីក្លិប Chelsea ខណៈដែល កីឡាករសញ្ជាតិអ៊ីតាលីរូបនេះក៏ចង់ចាកចេញពីទឹកដី Stamford Bridge ដែរ។​

Jorginho
Jorginho

យោងតាមសារព័ត៌មាន Gazzetta dello Sport បានចុះផ្សាយថា Juventus បានដាក់គោលដៅធំយក Jorginho ដែលបានជួយក្រុមជម្រើសជាតិអ៊ីតាលីលើកពាន Euro 2020 នោះ មករួមក្រុមនៅរដូវក្ដៅខាងមុខស្របពេលដែល Jorginho ក៏បានព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនក្នុងការផ្លាស់ទៅទឹកដី ក្រុង Turin។​

កុងត្រារបស់ Jorginho ជាមួយ Chelsea នៅសល់តែ១ឆ្នាំទៀតប៉ុណ្ណោះស្របពេល Juventus ត្រៀមដាក់លក់កីឡាករពីររូបគឺ Arthur Melo និង Weston McKennie ដើម្បីអាចទិញយកខ្សែបម្រើរូបនេះបាន៕