Jose ដាក់ឈុត B លេងទល់ក្រុម Bodø/Glimt ចាញ់ទក់សាច់ហើយត្រូវអ្នកគាំទ្របន្ទោសទៀត
ក្រុម Roma របស់លោក Jose Mourinho បានបរាជ័យក្រោមថ្វីជើងក្រុម Bodø/Glimt ក្នុងលទ្ធផើ ៦-១ ក្នុងការប្រកួតពានរង្វាន់ UEFA Conference League។

Roma ជាក្រុមខ្លាំងមួយដែរនៅអ៊ីតាលី ប៉ុន្តែប្រកួតទល់ក្រុមខ្សោយ Bodø/Glimt របស់ន័រវែសនេះ ពួកគេបានដាក់កីឡាករបម្រុងច្រើននាក់ ដែលមើលទៅហាក់មិនចង់ឈ្នះនោះទេ។ ដោយសារតែកត្ដាមើលស្រាលដៃគូនេះហើយ ទើបបានជា Roma ត្រូវក្រុម Bodø លត់ដល់ទៅ ៦-១ ឯណោះសម្រាប់ការប្រកួតពានរង្វាន់ UEFA Conference League នេះ។
អ្នកគាំទ្របានដាក់កំហុសទាំងអស់ទៅលើការសម្រេចចិត្តរបស់លោក Jose ដែលបានប្រើប្រាស់កីឡាករមើលស្រាលដៃគូនេះ។ ស្របពេលអ្នកចាត់ការរូបនេះ ក៏និយាយដែរថាក្រុម Bodø ធ្វើបានល្អខ្លាំងណាស់សម្រាប់ការប្រកួត ពោលគឺលេងបានល្អជាងក្រុមរបស់លោកឆ្ងាយ៕