photo of Jose Mourinho
Jose Mourinho manger of Manchester United

គ្រូបង្វឹករបស់ Manchester លោក Jose Mourinho បានបញ្ជាក់ថាគាត់”គ្មានយោបល់” នៅពេលដែល Pogba នឹងត្រលប់មកវិញបន្ទាប់ពីការជាសះស្បើយពីរបួសសរសៃពួរ។

Pogba ជួបបញ្ហារបួសសរសៃពួរកាលពីដើមខែកញ្ញាកន្លងមក​ ដែលធ្វើឲ្យខ្សែបម្រើសញ្ជាតិបារាំងរូបនេះខកខានក្នុងការលេងឲ្យ Manchester ក្នុង១០ចុងក្រោយក្នុងការប្រកួតទាំងអស់។

លោក Jose Mourinho ត្រូវបានសម្ភាសបន្ទាប់ពីក្រុមលោកទទួលជ័យជម្នះលើ Tottenham ១-០​ កាលពីថ្ងៃសៅរ៌ថា ប្រសិនបើ Pogba ដែលកំពុងទទួលបានការស្តារនីតិសម្បទានៅសហរដ្ឋអាមេរិច មានឪកាសដែរទេក្នុងការត្រលប់មកវិញមុនការឈប់សម្រាកអន្ដរជាតិ។

គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះបាននិយាយដដែលថា “ខ្ញុំពិតជាគ្មានយោបល់ទេសម្រាប់បញ្ហាមួយនេះ” ខ្ញុំមិនមែនជាអ្នកគ្រប់គ្រងដំណើរការរបស់គាត់ទេ, គាត់មិនបានហ្វឹកហាត់ជាមួយខ្ញុំ, គាត់ស្ថិតក្នុងការងារបុគ្គល។

“សម្រាប់ឧទាហរណ៍ កីឡាករ Marcos Rojo ហ្វឹកហាត់ជាមួយខ្ញុំក្នុងលក្ខខណ្ឌជាក់លាក់ ហើយខ្ញុំរំពឹងថាគាត់នឹងត្រៀមខ្លួនរួចរាល់ក្នុងការត្រលប់មកវិញបន្ទាប់ពីសម្រាកអន្ដរជាតិ, ខ្ញុំអាចស្មានដឹង បុន្តែសម្រាប់ Paul ខ្ញុំគ្មានយោបល់ឡើយ ៕

Paul Pogba of Manchester United
Paul Pogba in the match

ប្រភព៖ espnfc