យោងតាមរបាយការណ៍បានឱ្យដឹងថាលោក Jose Mourinho បានប្រាប់គណៈកម្មាធិការរបស់ក្លឹប Manchester United ថាឱ្យធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីចុះហត្ថលេខាលើខ្សែបម្រើកណ្តាលរបស់ក្លឹប Schalke 04 កីឡាករ Leon Goretzka ។

photo of Leon Goretzka​
Leon Goretzka​ of Schalke 04

តារាឆ្នើមកីឡាករសញ្ចាតិអាឡឺម៉ង់រូបនេះ មិនមានកិច្ចសន្យាជាមួយក្លឹបរបស់គាត់ នៅរដូវក្តៅនេះទេ ហើយស្ថានភាពបច្ចុប្បន្នរបស់គាត់បានមើលឃើញពីក្រុមយក្សនៃទ្វីបអឺរ៉ុបជាច្រើនដូចជា ក្លឹប Juventus និង Barcelona ។

Goretzka អាចចុះហត្ថលេខាលើកិច្ចព្រមព្រៀងមុនជាមួយក្លឹបបរទេសបាន​ មុននឹងកិច្ចសន្យារបស់គាត់ផុតកុងត្រាជាមួយក្លឹបបច្ចុប្បន្នរបស់គាត់ ។

លោក Mourinho ត្រូវបានគេដឹងថា ចង់ពង្រឹងខ្សែបម្រើរបស់ខ្លួន ដោយការរងរបួសរបស់កីឡាករ Paul Pogba និងកីឡាករ Marouane Fellaini បានបង្ហាញពីបញ្ហាក្នុងក្រុមរបស់គាត់ ។

ប្រភពពី៖ metro