photo of Danny Rose
Danny Rose of Tottenham

លោក Jose Mourinho អ្នកចាត់ការទូទៅរបស់ Manchester United បានត្រៀមខ្លួនរួចជាស្រេចក្នុងការដណ្តើមយកខ្សែប្រយុទ្ធ  របស់ Tottenham កីឡាករ Danny Rose ក្នុងខែមករានេះ ដើម្បីពង្រីកក្រុមរបស់គាត់ ។

បិសាចក្រហម Manchester United  កំពុងតែសង្ឃឹមថានឹងអាចទាក់ទាញកីឡាករវ័យ 27 ឆ្នាំទៅឱ្យកីឡាដ្ឋាន Old Trafford ដើម្បីលើកកម្ពស់ឱកាសនៃការលេងក្នុងក្របខ័ណ្ឌ Premier League ។

ទោះជាយ៉ាងណាប្រធានក្លឹប Tottenham លោក Daniel Levy បានបញ្ចាក់ថារូបគេនឹងមិនលក់ខ្សែប្រយុទ្ធរូបនេះទៅឱ្យ Man United ឡើយហើយកែទម្រង់លេងរបស់ក្រុមឲ្យប្រសើរឡើងក្នុងចំណោមក្រុមគូប្រជែងរបស់ពួកគេ។

Rose ក៏ត្រូវបានចាប់អារម្មណ៏ក្លឹបមួយចំនួននៅទូទាំងទ្វីបអឺរ៉ុប រួមទាំង Real Madrid, Juventus និងក្លឹបយក្សបារាំង PSG ផងដែរ។

ប្រភពមួយបាននិយាយថា “វាមិនមែនជារឿងអាថ៌កំបាំងទេដែល Jose ចូលចិត្ត Rose ។ គាត់កំពុងសម្លឹងមើលការផ្លាស់ប្តូរមួយសម្រាប់គាត់នៅក្នុង ខែមករានៅពេលដែលបង្អួចបើក”។

ប្រភពពី៖ thesun