photo of Jose Mourinho
លោក Jose Mourinho

លោក Jose Mourinho បាន​បន្ទោស​ទៅ​លើ​បច្ចេកវិទ្យា VAR ​កាត់​ក្ដី​មិន​យុត្ដិធម៏​នោះ​ទេ នៅក្នុងការប្រកួតដែល Tottenham បរាជ័យ ១-០ ទល់នឹង Liverpool កាលពីយប់ថ្ងៃសៅរ៍កន្លងទៅនេះ។

photo of Jose Mourinho
លោក Jose Mourinho

ក្រុមហង្សក្រហមមានឱកាសរកគ្រាប់បាល់បានមួយគ្រាប់ នៅក្នុងតង់ទី១ដោយខ្សែប្រយុទ្ធ Roberto Firmino ប៉ុន្ដែត្រូវបានពិនិត្យដោយ VAR ដោយសង្ស័យថាបាល់ប៉ះដៃ ប្រធានក្រុម Jordan Henderson។

Spurs មានការតវ៉ាចំពោះការផ្ដល់បាល់បោះទុស ដែលគួរតែផ្ដល់ឲ្យក្រុមរបស់ពួកគេ ដោយបាល់ដែលចេញទៅក្រៅ ហាក់ដូចជាប៉ះជើងរបស់ Sadio Mane។

ក្រោយចប់ការប្រកួតលោក Mourinho បាននិយាយថា៖ “ខ្ញុំមិនបានមើលការប្រកួតសារឡើងវិញទេ។ អ្វីដែលខ្ញុំបានឃើញគឺ ២០០% ដែលកបាល់បោះទុស មុនពេលមានគ្រាប់បាល់នោះ គឺគួរតែយើងជាអ្នកបោះ។ ខ្ញុំមានការយល់ច្រលំចំពោះ VAR ដោយសារតែរឿងនេះ។”

ចំណុច​នៃ​ការ​កាត់​សេចក្ដី​បែប​នេះ​ហើយ ទើប​ធ្វើ​ឱ្យ​លោក Jose ​មិន​អស់​ចិត្ត ​ហើយ​ចោទ​ថា​ VAR ​នេះ ​មិន​មាន​ប្រយោជន៍​សម្រាប់​ការ​ប្រកួត​នៅ​អង់គ្លេស​ឡើយ៕