photo of Zlatan Ibrahimovic
Zlatan Ibrahimovic of Man United

អ្នកចាត់ការទូទៅក្រុមបិសាចក្រហម Manchester United លោក Jose Mourinho បានលើកឡើងថា Romelu Lukaku និង Zlatan Ibrahimovic អាចនឹងចាប់ដៃគូគ្នាក្នុងប្រព័ន្ធប្រយុទ្ធ។

លោក Mourinho បាននិយាយថាកីឡាករ Zlatan គាត់អាចលេងគ្រប់ទីកន្លែង ។ ខ្ញុំរំភើបព្រោះគាត់មានជំរើសច្រើន ហើយក៏សង្ឃឹមថាក្រុមនេះអាចមានភាពប្រសើរឡើង ។

ជាការពិតណាស់ លោក Mourinho ចង់ប្រើទម្រង់លេង 3-5-2 ដើម្បីឲ្យខែ្សប្រយុទ្ធទាំងពីររូបនេះ បានលេងជាមួយគ្នា។

លោក Mourinho បាននិយាយថា ពួកគាត់គឺជាកីឡាករល្អដែលអាចលេងជាមួយគ្នា ហើយមានភាពងាយស្រួលទៀតផង។ មុនបើករដូវកាលយើងបានហ្វឹកហាត់អំពីប្រព័ន្ធលេងមួយនេះរួចរាល់ហើយ ដូច្នេះយើងបានត្រៀមរួចជាខ្លួនជាស្រេច ។​

ប្រភពពី៖ thesun