បន្ទាប់ពី​ដណ្តើម​បាន Alexis Sanchez ពី​ Man City នៅ​នាទីចុងក្រោយ​កាល​ពីខែមុន គ្រូបង្វឹកក្រុម Man Utd លោក Jose Mourinho ក៏បាន​មើល​ឃើញ​ពី​សមត្ថភាព​របស់​ Sanchez ហើយ​លោកអាចវាយ​តម្លៃ​​ថា លោកនឹង​មិន​ត្រូវ​ការ​ទិញខ្សែ​ប្រយុទ្ធ​ម្នាក់​ទៀត​នៅ​រដូវក្តៅ​នេះទេ ។

photo of Alexis Sanchez
Mourinho will not sign any attackers having made Alexis Sanchez his latest attacking recruit

Sanchez បាន​ក្លាយ​ជា​កីឡាករ​សំខាន់​ក្នុង​ការ​ប្រកួត​ដោយ​រក​បាន​គ្រាប់បាល់​ដំបូង​ដែលធ្វើឲ្យអ្នកចាត់ការរូបនេះជឿជាក់ថា នៅ​ពេល​នេះលោកមានខ្សែប្រយុទ្ធ​គ្រប់គ្រាន់ហើយ​ ​។ ដូច្នេះ គ្មាន​រឿងផ្ទេរ​កីឡាករបន្ថែមនៅ​រដូវក្តៅ​ទាក់ទង​នឹង​ Gareth Bale, Antoine Griezmann ឬ Cristiano Ronaldo ទេ ។

លោក Mourinho បាននិយាយថា “យើងមាន Sanchez, Lukaku, Martial និង ​Rashford ហើយ Rashfrod និង Sanchez អាចលេងនៅ​ខាងឆ្វេងនិងខាងស្តាំ​ បាន​ដូចគ្នា។ ពួកគេទាំង​អស់ក្រៅពី Lukaku អាចលេង​គាំទ្រ​ពីក្រោយ​ជា​ខ្សែប្រយុទ្ធ​ទី​២” ។

ប្រភព : Belfast Telegraph