photo of Jose Mourinho
លោក Jose Mourinho

លោក Jose Mourinho ​បាន​បញ្ជាក់​ថា Cristiano Ronaldo ​ជា​កីឡាករ​បាល់ទាត់​គ្មាន​អ្នក​ប្រៀប​ដូច ​រូបគេ​នៅ​តែ​បន្ដ​រក​គ្រាប់​បាល់​ទោះ​អាយុ​ច្រើន ​ហើយ​នៅ​វ័យ​៥០​ឆ្នាំ​ក៏​នៅ​តែ​រក​បាន​ដដែល។

Jose ​បាន​និយាយ​ក្នុង​សន្និសីទកាសែត​កាល​ពី​ម្សិលមិញ​នេះ​ថា​អំឡុង​ពេល​ដឹក​នាំ​ក្រុម Real Madrid ​គឺ​ជា​ពេល​វេលា​មួយ​ដែល​គួរ​ឱ្យ​ចងចាំ។ ​មាន​រឿង​ជា​ច្រើន​បាន​កើត​ឡើង​អំឡុង​ពេល​នោះ ​ហើយ​លោក​ក៏​បាន​រៀន​សូត្រ​ពី​វា​ច្រើន​ផង​ដែរ។ ការ​ដឹក​នាំ​ក្រុម Real Madrid ​គឺ​ជា​ការ​ចងចាំ​ល្អ​មួយ​ក្នុង​អាជីព​ជា​គ្រូ​បង្វឹក​របស់​លោក។

photo of Cristiano Ronaldo

អតីត​អ្នកចាត់ការ​ក្រុម Chelsea ​និង Man Utd ​ខាង​លើ​នេះ​ក៏​បាន​និយាយ​ពី​កីឡាករ Ronaldo ​ផង​ដែរ​ថា​៖ “គាត់​ជា​កីឡាករ​ម្នាក់​ដែល​គ្មាន​អ្នក​ជំនួស​បាន។ ម្នាក់​ដែល​គិត​តែ​ពី​ចង់​ឈ្នះ ​និង​ចង់​ធ្វើ​ឱ្យ​បាន​ល្អ​បំផុត​រហូត។ នេះ​ជា​ហេតុផល​ដែល​ខ្ញុំ​មិន​ភ្ញាក់ផ្អើល​ចំពោះ​អ្វី​ដែល​គាត់​ធ្វើ​នោះ​ទេ។ នៅ​ពេល​គាត់​វ័យ​៥០​ឆ្នាំ ​គាត់​នឹង​នៅ​ផ្ទះ ​ហើយ FIFA ​នឹង​អញ្ជើញ​គាត់​មក​លេង​ប្រកួត Legend ​។ នៅ​គ្រា​នោះ គាត់​នឹង​នៅ​តែ​រក​គ្រាប់​បាល់​បាន​ដដែល”៕