Jose Mourinho of Manchester United
Jose Mourinho

jose mourinho និយាយថាមតិយោបល់របស់ Ander Herrera បន្ទាប់ពីក្រុម Manchester united បរាជ័យ 2-1 ក្រោមស្នាដៃ Huddersfield បានបង្ហាញពី “សេចក្តីថ្លៃថ្នូរ” និង “ប្រាជ្ញា” ដែលធ្វើឲ្យគាត់ភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលដែលបានលឺ។

បន្ទាប់ពីការប្រកួតនេះ ខ្សែបម្រើកីឡាករ Herrera បាននិយាយថា United  បានចាញ់ដោយសារក្រុមម្ចាស់ផ្ទះបង្ហាញពីចំណង់ចំណូលចិត្តកាន់តែច្រើនជាងពួកគេនៅពាក់កណ្តាលតង់ទី 1, ដែលបន្ទាប់ពីការបរាជ័យនេះបានធ្វើឲ្យ គ្រូបង្វឹក​Mourinho មានការខឹងសម្បារយ៉ាងខ្លាំង។

Mourinho បានទុកការបរាជ័យនេះដោយដោយអកប្បកិរិយាអាក្រក់ ដែលបង្ហាញដោយអ្នកលេងរបស់គាត់និងបាននិយាយថាគាត់មិនអាចពន្យល់ពីការអត្ថាធិប្បាយរបស់ខ្សែបម្រើនេះបានទេ

Herrera បាននិយាយកាលពីសប្តាហ៍មុនបន្ទាប់ពីការទទួលជ័យជម្នះ 2-0 លើក្រុម Swansea នៅក្នុងការប្រកួត Carabao Cup កាលពីថ្ងៃអង្គារកន្លងមក ដើម្បីបញ្ចប់នូវភាពច្របូកច្របល់រវាងខ្លួននិង mourinho ដោយនិយាយថាគាត់មាន “ទំនាក់ទំនងដ៏អស្ចារ្យ” ជាមួយនឹងអ្នកគ្រប់គ្រងរបស់គាត់។

លោក mourinho បានបង្ហាញថាបើទោះបីជាមានរបាយការណ៍ផ្ទុយគ្នាក៏ដោយ គាត់ពិតជាសប្យាយរីករាយ​ ជាមួយនិងយោបល់របស់ខ្សែបម្រើរូបនេះណាស់ ដែលគេបានបង្ហាញពី “សេចក្តីថ្លៃថ្នូរ” និង “ប្រាជ្ញា” ដើម្បីបង្ហាញគ្រប់គ្នាថាហេតុអ្វីពួកគេចាញ់ក្នុងការប្រកួតមួយនេះ។

” ខ្ញុំមានការភ្ញាក់ផ្អើលប៉ុន្តែខ្ញុំសប្បាយចិត្តនឹងពាក្យរបស់គេណាស់ ដោយសារតែវាមិនងាយស្រួលសម្រាប់កីឡាករក្នុងការទទួលស្គាល់និងសារភាពថា (ហេតុអ្វីបានជាពួកគេចាញ់) ដូច្នេះខ្ញុំសប្បាយចិត្តព្រោះវាបានបង្ហាញពីសេចក្តីថ្លៃថ្នូរដើម្បីបង្ហាញគ្រប់គ្នាឲ្យដឹងអំពីមូលហេតុដែលយើងបានចាញ់ការប្រកួត។ ”

ប្រភព៖ Sky Sports