ខ្សែបម្រើ​ Juan Mata ត្រូវ​បាន​ក្លឹប​ Manchester United ប្រកាស​ជា​ផ្លូវការ​នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ កីឡាករ​នេះ​នឹង​ចាក់​ចេញ​នៅ​រដូវកាល​ក្ដៅ​នេះ​ នៅ​ពេល​ចប់​កុងត្រា​នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២២នេះ​។

Juan Mata
Juan Mata

Mata បាន​ផ្លាស់​ពី ​Chelsea មក​ឲ្យ​ Man Utd តាំង​ពី​រដូវកាល​ឆ្នាំ​២០១៣/១៤មក​ ដោយ​ចូល​រួម​លេង​សរុប​បាន​ ២៨៥ប្រកួត​ និង​ស៊ុត​ចូល​បាន​ ៥១គ្រាប់​។

ក្នុង​រយៈពេល​៨ឆ្នាំ​ផ្លាស់​មក​លេង​ឲ្យ​ក្រុមបិសាច​ក្រហម​នេះ​ កីឡាករ​វ័យ​៣៤ឆ្នាំ​នេះ​ បាន​ឈ្នះ​ពាន​ចំនួន​៤ជា​មួយ​នឹង​ក្រុម​នេះ​គឺ​ពាន​ UEFA Europa League, FA Cup, League Cup, និង​ Super Cup។

ជា​ចុង​ក្រោយ​ Mata បាន​ធ្វើ​ការ​អរគុណ​ដល់​អ្នក​ទាំង​អស់​គ្នា​ ដែល​បាន​ធ្វើ​ការ​គាំទ្រ​គេ​រហូត​មក​។

មក​ទល់​នឹង​ពេល​នេះ​កីឡាករ​ដែល​ចាកចេញ​ពី​ Man Utd នៅ​រដូវកាល​ក្ដៅ​នេះ​គឺ​មាន​៣នាក់​ហើយ​គឺ​ Pogba, Lingard និង​ Mata ៕