ក្រុមអធិរាជស Real Madrid បានប្រកាសជាសាធារណថាលោក Julen Lopetegui ដែលជាគ្រូបង្វឹករបស់ជម្រើសជាតិអេស្ប៉ាញនឹងចូលកាន់ដំណែងជំនួសលោក Zidane បន្ទាប់ពីចប់ World Cup។

photo of Julen Lopetegui
លោក Julen Lopetegui

ពិតណាស់ លោក Zidane បានដើរចេញពី Real Madrid បន្ទាប់ពីបានដឹកនាំក្លឹបនេះទទួលលើកពាន Champions League 3រដូវកាលជាប់ៗគ្នា។ ក្រោយពីលោកទាស់គ្នាជាមួយប្រធានក្លឹបរឿងកីឡាករ។

បុរសវ័យ 51ឆ្នាំ ត្រូវបានគេរំពឹងថា នឹងធើ្វការចុះកុងត្រាជាមួយក្រុមម្ចាស់ពានរង្វាន់ពិភពលោកឆ្នាំ2010 ជាបន្ដ ដើម្បីដឹកនាំក្រុមមួយនេះក្នុងពានរង្វាន់ Euro ឆ្នាំ2020 ប៉ុន្ដែអ្វីៗត្រូវបានប្រែប្រួល ក្រោយពីក្លឹបយក្ស អេស្ប៉ាញ Real Madrid បានប្រកាសកាលថាលោក នឹងមកដឹងនាំក្លឹបនេះក្រោយចប់ FIFA World Cup នៅប្រទេសរុស្ស៊ី ៕

ប្រភពពី៖ sportingnews