Manchester City សង្ឃឹម​អាច​អាច​បំពេញ​កិច្ចព្រមព្រៀង​ជាមួយ​ខ្សែ​ប្រយុទ្ធ Julian Alvarez សញ្ជាតិ​អាហ្សង់ទីន​ដែល​កំពុង​លេង​នៅ​ក្លឹប River Plate។

Julian Alvarez
Julian Alvarez

Alvarez រក​បាន​៣៦​គ្រាប់​ ក្នុង​ការ​បង្ហាញ​ខ្លួន​៩៦​ប្រកួត​ឲ្យ​ក្រុម​ជើងឯក​​ក្នុង​លីគ​កំពូល​​របស់​​អាហ្សង់ទីន ហើយ​ត្រូវ​បាន​គេ​​ចាត់​ជា​កីឡាករ​​វ័យ​ក្មេង​កំពុងលេច​ធ្លោ​ជាង​គេ​នៅ​អាមេរិក​ខាងត្បូង។

កីឡាករ​វ័យ​២១​ឆ្នាំ​បាន​លេង​ឲ្យ​ជម្រើស​ជាតិ​អាហ្សង់ទីន​៥​ដង​ ហើយ​ក៏​ជា​សមាជិក​ដែល​បាន​ឈ្នះ​ពាន Copa America កាល​ពី​ខែ​ កក្កដាផង​ដែរ។

គេ​ត្រូវ​បាន​រំពឹង​ទុក​អាច​ក្លាយ​ជា​អ្នក​ស្នង​តំណែង​ Sergio Aguero នៅ Man City ដែល​បាន​ចូលនិវត្តន៍​កាល​ពី​ពេល​ថ្មី​ៗ។ Alvarez នៅ​សល់​កុងត្រា​ជាមួយ River Plate ដល់​ខែ​ ធ្នូ ឆ្នាំ ២០២២។ City អាច​ត្រូវ​ចំណាយ​រង្វង់​២០​លានផោន ដើម្បី​ផ្ទេរ​យក Alvarez មក​កាន់ Etihad៕