ខ្សែបម្រើប្រយុទ្ធ Julian Draxler បានសម្រេចចិត្តចាកចេញពី Paris Saint Germain ហើយដើម្បីផ្លាស់ទៅកាន់ Benfica ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេលយូរ។

Julian Draxler
Julian Draxler

ជាការពិតណាស់ Draxler បានចូលរួមជាមួយ PSG តាំងពីឆ្នាំ២០១៧ ប៉ុន្តែប៉ុន្មានរដូវកាលចុងក្រោយនេះ រូបគេហាក់មិនសូវទទួលបានឪកាសបង្ហាញខ្លួនទាល់តែសោះ ជាហេតុធ្វើឲ្យសមីខ្លួន និង ក្លិប បានឯកភាពគ្នាក្នុងការចែកផ្លូវគ្នាដើម្បីឲ្យរូបគេមានឪកាសលេងជាមួយក្លិបថ្មី។

គួរបញ្ជាក់ដែរថា ក្រៅពី Draxler គឺ នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅនេះដែលបានបិទនាពេលថ្មីៗនេះ PSG ក៏បានសម្រេចចិត្តចែកផ្លូវគ្នាជាមួយកីឡាករ៥រូបផ្សេងទៀតផងដែរដូចជា Leandro Paredes,Idrissa Gueye,Layvin Kurzawa,Ander Herrera និង Thilo Kehrer៕