Jurgen Klopp និយាយថាកីឡាករជាច្រើនអាចនឹងចាកចេញពី Liverpool

លោក Jurgen Klopp គ្រូបង្វឹកក្រុមហង្សក្រហម Liverpool បាននិយាយថា ប្រហែលជាមានកីឡាករ ម្នាក់ឬពីរនាក់ចាកចេញពីក្លឹបនៅខែមករាខាងមុខនេះ ។
បច្ចុប្បន្នក្រុមរបស់ Klopp កំពុងស្ថិតនៅលំដាប់លេខ 5 នៅលើតារាង Premier League និងនៅលើកំពូលតារាងនៃក្របខ័ណ្ឌ Champions League ប៉ុន្តែអ្នកចាត់ការទូទៅសញ្ចាតិអាល្លឺម៉ង់រូបនេះបានទទួលយកថា អាចនឹងមិនមានលទ្ធភាពគ្រប់គ្រាន់ដើម្បីរក្សាកីឡាកររបស់ខ្លួននៅទឹកដី Anfield ឡើយ។
នៅពេលគេបាន សួរអំពីការរំពឹងទុកនៃការចាកចេញ របស់កីឡាករនៅខែមករាខាងនេះ លោក Klopp បាននិយាយថា “ខ្ញុំមិនអាចឆ្លើយសំនួរនេះបានទេឥឡូវនេះ វាមានរឿងជាច្រើនអាចកើតឡើង” ។
“ប្រហែលជាកីឡាករម្នាក់ឬពីរនាក់នឹងប្រាប់ខ្ញុំថា ពួកគេចង់ផ្លាស់ទីទៅកន្លែងផ្សេង។ ប្រសិនបើរឿងនោះកើតឡើងយើងនឹងត្រូវពិចារណា ហើយធ្វើការសម្រេចចិត្តទាំងសោកស្ដាយ” ។
ប្រភពពី៖ mirror
សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព
Football News
Related
Football News
Laporta ថា Barca អត់ចង់លក់ De Jong ខណៈ Man Utd ចែចូវចង់បានរហូតមក
លោក Joan Laporta ប្រធានក្លឹប Barcelona បាននិយាយនៅក្នុងថ្ងៃនេះថា ក្លឹប Barca មិនចង់លក់ ខ្សែបម្រើ Frenkie de Jong នោះទេ ខណៈក្លឹប Manchester United តាមចែចូវចង់បានរហូតមក។ លោក Laporta បាននិយាយថា៖” “renkie de Jong គឺជាកីឡាកររបស់ក្លឹប Barcelona របស់យើង។ យើងមិនចង់លក់គេនោះទេ ទាល់តែដល់ថ្នាក់ថាយើងមិនមានជម្រើសអ្វីផ្សេងក្រៅពីលក់គេ ទើបយើងលក់គេ “។ លោកបានបន្តថា៖” យើងដឹងច្បាស់ណាស់ថាមានក្លឹបមួយចំនួនដាក់សំណើចង់បានគេ ប៉ុន្តែយើងអត់ចង់លក់គេនោះទេ “។ De Jong ជាកីឡាករមួយដែល Man Utd ដាក់គោលដៅចង់បាន ទោះជាកីឡាកររូបនេះផ្ទាល់ធ្លាប់បដិសេធ ក៏ដូចខាង Barca ដំឡើងថ្លៃយ៉ាងណាក៏ដោយ Man Utd នៅតែគិតគូរ និងចែចូវចង់បានរហូតមក៕
06 Jul 2022
Football News
Juventus ព្រមជាមួយ Di Maria ចុះកុងត្រារយៈពេល ១ឆ្នាំហើយ
ក្លឹប Juventus បានព្រមព្រៀងជាមួយ ខ្សែបម្រើ Angel Di Maria ក្នុងការផ្លាស់មកក្លឹបនេះក្នុងលក្ខណៈ Free Tranfer ដោយចុះកុងត្រារយៈពេល ១ឆ្នាំប៉ុណ្ណោះ។ ការចរចារឿងនេះគឺត្រូវបានចរចាអស់រយៈពេលយូរហើយ ដោយពេលនេះខាង Juventus ព្រមតាម Di Maria ចង់បានហើយ ដោយកីឡាករនេះនឹងមកធ្វើតេស្តសុខភាពក្នុងសប្ដាហ៍នេះ ហើយប្រកាសជាផ្លូវការនៅពេលឆាប់ៗតែម្ដង។ កាលពីប៉ុន្មានសប្ដាហ៍មុន Barca ក៏ដូចជាក្លឹបអឺរ៉ុបធំៗជាច្រើនទាក់ទងចង់បានគេ តែគេនៅតែជ្រើសរើសចង់មក Juventus ដោយនេះជាក្លឹបធំចុងក្រោយហើយដែលគេនឹងលេងឲ្យ មុនពេលគេផ្លាស់ទៅនៅស្រុកកំណើតប្រទេសអាហ្សង់ទីនរបស់គេ។ មុនផ្លាស់មក Juventus នេះ Di Maria បានចំណាយពេលលេងឲ្យ PSG រយៈពេល៧ឆ្នាំ ដោយចូលរួមលេងបាន ២៩៥ប្រកួត និងស៊ុតចូល ៩២គ្រាប់៕
06 Jul 2022
Football News
Christian Eriksen ព្រមមកចូលរួមជាមួយ Man Utd ហើយ
ខ្សែបម្រើ Christian Eriksen បានព្រមមកចូលរួមលេងជាមួយក្លឹប Manchester United ហើយចាប់ពីរដូវកាលថ្មីតទៅ។ នេះបើយោងតាមការចុះផ្សាយរបស់កំពូលអ្នកកាសែត Fabrizio Romano នៅក្នុងថ្ងៃនេះ។ Eriksen បានព្រមមកលេងឲ្យ Man Utd ដោយ Free Transfer ក្រោយចប់កុងត្រាជាមួយត្រាជាមួយក្លឹប Brentford កាលពីចុងខែមិថុនា ឆ្នាំ២០២២កន្លងទៅនេះ។ កីឡាករខាងលើ នឹងចុះកុងត្រាជាមួយក្រុមបិសាចរយៈពេល ៣ឆ្នាំចាប់ពីរដូវកាលឆ្នាំ២០២២/២៣ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥។ Man Utd កំពុងធ្វើការបញ្ចប់ឯកសារ ក៏ដូចរៀបចំថ្ងៃធ្វើតេស្តសុខភាពកីឡាករ ដោយកីឡាករចង់ធ្វើការប្រកាសជាផ្លូវការយកបាន Eriksen នៅក្នុងសប្ដាហ៍នេះក្នុងពេលជាមួយគ្នានឹងការប្រកាសយកបានជាផ្លូវការ ខ្សែការពារ Tyrell Malacia ពីក្លឹប Feyenoord ដែលក្លឹបនេះទើបយកបានតែម្ដង៕
05 Jul 2022
Football News
PSG បណ្ដេញ Mauricio Pochettino ពីតំណែងគ្រូបង្គោលជាផ្លូវការ
លោក Mauricio Pochettino ត្រូវបានក្លឹប Paris Saint Germain ធ្វើការប្រកាសជាផ្លូវការក្នុងបញ្ចប់តំណែងរបស់លោកពីគ្រូបង្គោលក្លឹបនៅក្នុងថ្ងៃនេះ។ តាមពិតទៅអនាគតលោក Pochettino មានការរង្គោះរង្គើចាប់តាំងពី PSG បានធ្លាក់ចេញពីប្រកួត Champions League ត្រឹមវគ្គ១៦ក្រុមចុងក្រោយ ក្នុងរដូវកាលឆ្នាំ២០២១/២២កន្លងទៅនេះមកម្ល៉េះ។ ឥឡូវនេះគឺដូចមជ្ឈដ្ឋានបាល់ទាត់ទូទៅរំពឹងទុកមែនថាលោកនឹងត្រូវបណ្ដេញចេញ ព្រោះតែ PSG គឺដាក់គោលដៅយកឈ្នះពាន UCL ដូច្នេះបើគ្រូណាមិនបានសម្រេចគោលដៅនេះនឹងត្រូវខាងក្លឹបបញ្ចប់តួនាទី។ លោក Pochettino បានមកដឹកនាំ PSG ១ឆ្នាំកន្លះ ចាប់តាំងពីដើមឆ្នាំ២០២១មក ដោយឈ្នះពាន Ligue 1, French Cup និង French Super Cup៕
05 Jul 2022
Football News
Man Utd មិនច្បាស់ថា Ronaldo នឹងចូលរួមប្រកួត Pre-Season នៅក្នុងខែនេះឬក៏យ៉ាងណាទេ
ក្លឹប Manchester United មិនច្បាស់ថាខ្សែប្រយុទ្ធ Cristinao Ronaldo នឹងចូលរួមប្រកួត Pre-Season នៅក្នុងខែនេះឬក៏យ៉ាងណាទេ ខណៈកីឡាកររូបនេះនៅតែបន្តអវត្តមានពីតារាងហ្វឹកហាត់ Carrington ដោយយកហេតុមានធុរៈនឹងគ្រួសារ។ នេះបើយោងតាមការចុះផ្សាយរបស់ Sky Sports ។ ការចេញដំណើរទៅលេងក្នុងប្រកួត Pre-Season ប្រកួតនៅប្រទេសថៃ អូស្ត្រាលី ន័រវែស ក៏ដូចជាអង់គ្លេសផ្ទាល់នឹងចាប់ផ្ដើមចេញពីដំណើរនៅថ្ងៃសុក្រនេះ។ បើតាម Daily Mail នៅក្នុងថ្ងៃនេះកីឡាករខាងលើត្រូវបានគេប្រទះនៅឯមជ្ឈមណ្ឌលហ្វឹកហាត់របស់ជម្រើសជាតិព័រទុយហ្គាល់ក្នុងទីក្រុង Lisbon ដោយគេទំនងជាចង់ហ្វឹកហាត់ម្នាក់ឯងដើម្បីពង្រឹងកាយសម្បទា និងបន្តតាមដានពីអនាគតរបស់ខ្លួន។ Ronaldo ត្រូវបានគេដឹងចង់ចាកចេញពីក្លឹប Man Utd ដោយតែក្លឹបណានិយាយត្រូវថ្លៃគ្នា គេនឹងទៅលេងនៅក្លឹបនោះ ដោយនៅពេលនេះភ្នាក់ងារកីឡាកររបស់គេគឺលោក Jorge Mendes បានកំពុងស្វះស្វែងរក។ មកទល់នឹងពេលនេះក្លឹបដែលកំពុងពិចារណាចង់បាន Ronaldo គឺ Chelsea ៕
05 Jul 2022
Football News
ផ្លូវការ! PSG តែងតាំងអតីតអ្នកដឹកនាំ OGC Nice មកធ្វើជាគ្រូបង្គោលបន្តពី Pochettino
ក្លឹប Paris Saint Germain បានធ្វើការប្រកាសតែងតាំងលោក Christophe Galtier អតីតគ្រូបង្គោល OGC Nice ភ្លាមៗជំនួសលោក Mauricio Pochettino ដែលត្រូវបានក្លឹបបារាំងនេះបញ្ចប់តួនាទីនៅក្នុងថ្ងៃនេះ។ PSG និង លោក Christophe បានចុះកុងត្រារយៈពេល២ឆ្នាំ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ខាងមុខ។ លោក Christophe មានបទពិសោធន៍ប្រឡូកនៅក្នុងការងារថ្នាក់ដឹកនាំក្លឹបនេះអស់រយៈពេល ២៣ឆ្នាំមកហើយដោយលោកធ្លាប់ធ្វើជាគ្រូជំនួយ និងគ្រូបង្គោលឲ្យក្លឹបជាច្រើន។ លោកធ្លាប់ជាគ្រូបង្គោលឲ្យក្លឹប Nice, Lille, Saint Etienne ជាដើម៕
05 Jul 2022