photo of Jurgen Klopp
Jurgen Klopp of Liverpool

លោក Jurgen Klopp បានអះអាងថា Liverpool បានបង្ហាញថា ពួកគេកំពុងតែរីកចំរើនដោយគ្មានកីឡាករ Philippe Coutinho ក្រោយពីបានផ្ដូល Manchester City ធ្វើអោយពួកគេបរាជ័យជាលើកដំបូងនៃរដូវកាលនេះ ។

ក្រុមហង្សក្រហម Liverpool គឺលេងបានយ៉ាងល្អប្រឆាំងនឹងក្រុម Manchester City នៅក្នុងការប្រកួតដំបូងរបស់ពួកគេចាប់តាំងពី Coutinho បានចូលរួមក្រុម Barcelona ក្នុងតម្លៃ 145 លានផោនហើយ Klopp បានអះអាងថាកីឡាកររបស់គាត់បានធ្វើសេចក្តីថ្លែងការណ៍ពិតប្រាកដ ។

Kloppl បាននិយាយថា “វាគឺជាសេចក្តីថ្លែងការណ៍ត្រឹមត្រូវ។ ”វាមិនមែនជាអ្វីដែលខ្ញុំបាននិយាយនៅក្នុងកិច្ចប្រជុំនោះទេ វានឹងជួយយើងច្រើនប្រសិនបើអ្នកអាចឈ្នះនៅរាត្រីនេះ ហើយគ្មាននរណាម្នាក់និយាយអំពី Coutinho ទេ ព្រោះយើងចូលចិត្តនិយាយអំពីគាត់ ហើយគាត់ប្រហែលជាកំពុងលោតនៅក្នុងបន្ទប់ទទួលភ្ញៀវរបស់គាត់ នៅក្នុងទីក្រុង Barcelona ព្រោះគាត់រីករាយនឹងជ័យជំនះរបស់ Liverpool យប់នេះ។

“ពិតណាស់សម្រាប់ខ្ញុំ វាសំខាន់ណាស់ដែលពួកគេបានបង្ហាញថា ពួកគេអាចលេងដោយគ្មាន Coutinho ដូច្នេះនោះគឺជាសេចក្តីថ្លែងការណ៍ដ៏សំខាន់ខ្លាំងណាស់របស់ខ្ញុំ” ។

ប្រភពពី៖ mirror