photo of Justin Kluivert
Justin Kluivert of Ajax

ខ្សែបម្រើ​វ័យក្មេង Justin Kluivert របស់​ក្រុម Ajax ដែលជា​កូនប្រុស​របស់​អតីត​វីរបុរស Bacelona លោក Patrick Kluivert បានច្រានចោល រាល់របាយការណ៍ដែលទាក់ទងនឹងរូបគេ ជាមួយនឹងការផ្ទេរទៅកាន់ក្លឹប Manchester United ។

ព័ត៌មានបានផ្ទុះឡើងនៅចុងសប្តាហ៍នេះ ថាកីឡាករវ័យ 18 ឆ្នាំរូបនេះ នឹងផ្លាស់ប្តូរក្នុងតម្លៃខ្លួន 12លានអឺរ៉ូទៅឱ្យក្លឹប Manchester United នៅរដូវក្តៅនេះ។​ ប៉ុន្តែកីឡាករអន្តរជាតិអាយុក្រោម 21 ឆ្នាំរបស់ហូឡង់រូបនេះ បានច្រានចោលការអះអាងទាំងនោះ។

Justin Kluivert បាននិយាយប្រាប់សារព័ត៌មាន Voetbal Inside ថា «ឱកាសនៃការចាកចេញរបស់ខ្ញុំគឺពិបាក់ណាស់ ។ ខ្ញុំមិនបាននិយាយទៅកាន់លោក Jose Mourinho ទេ ប៉ុន្តែខ្ញុំដឹងអ្វីដែរអ្នកបានធ្វើ ។ ខ្ញុំនៅកុងត្រាប៉ុន្មានឆ្នាំទៀតនៅ Ajax ។ ពេលនោះអ្នកនឹងដឹងហើយថាឃើញខ្ញុំនៅកន្លែងណា»។