photo of Mario Mandzukic និង Emre Can
ខ្សែប្រយុទ្ធ Mario Mandzukic និងខ្សែបម្រើ Emre Can

ក្រុមសេះបង្កង់ Juventus មិនបានដាក់បញ្ចូលឈ្មោះ ខ្សែប្រយុទ្ធ Mario Mandzukic និងខ្សែបម្រើ Emre Can នៅក្នុងក្រុមរបស់ពួកគេសម្រាប់ការប្រកួត Champions League វគ្គជម្រុះក្នុងពូល(Group Stage)នោះទេ។

Photo of​​ Mario Mandzukic
ខ្សែប្រយុទ្ធ Mario Mandzukic

កីឡាករអន្តរជាតិ ក្រូអាត Mandzukic និងកីឡាករអន្តរជាតិអាឡឺម៉ង់ Can មានការខកចិត្តនិងភ្នាក់ផ្ញើលជាខ្លាំង បន្ទាប់ពីក្រុមម្ចាស់ជើងឯក SerieA កាត់ឈ្មោះរបស់ពួកគេចេញក្រោមការដឹកនាំរបស់ គ្រូបង្វឹកថ្មីលោក Maurizio Sarri ដែលបានចម្រាញ់ជ្រើសរើសកីឡាករតែ ២២នាក់ចេញពីកីឡាករជម្រើសដំបូងរបស់ក្រុមមានរហូតដល់ទៅ ២៦នាក់នោះ។

photo of Emre Can
ខ្សែបម្រើ Emre Can

ប្រធានក្រុមខ្សែការពារកណ្តាល Giorgio Chiellini ក៏មិនមានឈ្មោះនៅក្នុងក្រុមផងដែរក្រោយ អវត្តមានរយៈពេលដល់ទៅ ៦ខែបន្ទាប់ពីទទួលជោគជ័យលើការវះកាត់របួសសរសៃពួរជង្គង់។
សមាជិកថ្មី​ Matthijs de Ligt, Danilo, Merih Demiral, Adrien Rabiot, Aaron Ramsey និង Gianluigi Buffon ត្រូវបានរាប់បញ្ចូលក្នុងក្រុមផងដែរនិងមានដូចជាៈ Gonzalo Higuain បន្ទាប់ពីគាត់បានវិលត្រឡប់មកកាន់ក្រុមវិញក្រោយចំណាយពេលខ្ចីជើងនៅក្លឹប AC.Milan និង Chelsea កាលពីរដូវកាលមុន។