photo of Mauro Icardi
កីឡាករ Mauro Icardi

ក្លឹប Juventus គ្រោងបង្កើនការតាមប្រម៉ាញ់កីឡាករ Mauro Icardi របស់ ក្លឹប Inter Milan ស្របពេលកីឡាករ Sergej Milinkovic Savic និង Paulo Dybala អាចនឹងចាកចេញ មុនពេលរដូវកាលទិញដូរកីឡាករបិទទ្វារ។

អនាគតរបស់ Icardi ជាមួយក្លឹប Inter Milan ស្ថិតក្នុងភាពសង្ស័យ បន្ទាប់ពីក្លឹបនេះបានចុះកិច្ចព្រមព្រៀងផ្ទេរខ្សែប្រយុទ្ធ Romelu Lukaku ពីក្លឹប Man Utd ។

Icardi ដឹងថា ខ្លួននឹងត្រូវចាកចេញពីក្លឹប Inter Milan ប្រសិនបើចង់បង្ហាញមុខនៅក្រុមជម្រើសដំបូងនៅរដូវកាលនេះ បន្ទាប់ពីលែងជាកីឡាករសំខាន់។ Icardi ត្រូវបានដកតំណែងប្រធានជាក្រុមកាលពីរដូវកាលមុន បន្ទាប់ពីភរិយានិងជាភ្នាក់ងាររបស់ខ្លួន Wanda Nara បញ្ចុះបញ្ចូលឲ្យទទួលយកកិច្ចសន្យាថ្មី បើទោះបីជាលេង៧ប្រកួតរកមិនបាន១គ្រាប់សោះក៏ដោយ។

photo of Mauro Icardi
Mauro Icardi

ទោះបីជាយ៉ាងណាការលំបាករបស់កីឡាកររូបនេះនៅលើទីលានប្រកួត មិនបានរារាំងក្លឹប Juventus ទេ ស្របពេលកាសែតអ៊ីតាលីអះអាងថា ក្លឹបជើងឯកក្របខណ្ឌ Serie A នេះនឹងដាក់សំណើផ្ទេរកីឡាកររូបនេះ៕