ក្លឹប Juventus ពិតជាចង់បន្ថែមកីឡាករថ្មីទៅក្នុងក្រុមរបស់ខ្លួននៅរដូវកាលដោះដូរកីឡាករក្នុងខែមករានេះ ខណៈដែលពេលនេះ ពួកគេបានបានដាក់គម្រោងលើកពាន Champions Leagueជាថ្មី បន្ទាប់ពីខកខានយូរហើយក្រោយលើកចុងក្រោយនៅរដូវកាល១៩៩៥/១៩៩៦។

photo of Marcus Rashford
Juventus កំពុងរៀបចំសំណើរចុះកុងត្រាយក Marcus Rashford ពី United

តាមប្រភព The Sun ដើម្បីសម្រេចបំណងនេះ ក្រុមសេះបង្កង់បានកំពុងព្យាយាមបញ្ចុះបញ្ចូល Marcus Rashford ជាយូរមកហើយគឺមុនពេលដែល ក្លឹបមួយនេះចាញ់ Man Utd ២ទល់១ក្នុង Champions Leagueដែលកាលនោះ Rashford ចូលលេងនៅនាទី៧០។

 Marcus Rashford
Marcus Rashford

កីឡាករវ័យ២១ឆ្នាំម្នាក់នេះនៅជាប់កុងត្រាជាមួយ បិសាចក្រហមដល់ឆ្នា ២០២០ខណៈក្លឹបនៅមានជម្រើសបន្តមួយឆ្នាំទៀតបន្ថែម។ កីឡាករវ័យក្មេងត្រូវបានលោក Gareth Southgate ដាក់ឲ្យលេងក្នុងជម្រើសដំបូងញឹកញាប់ក្នុងជម្រើសជាតិអង់គ្លេស ដោយរកបាន៣គ្រាប់នៅរដូវកាលនេះ លើសចំនួនគ្រាប់បាល់ដែលរកបាននៅ Manchester United ដែលរកបាន២គ្រាប់។ តាមពិតទៅ! លោក Jose Mourinho មិនទាន់ទុកចិត្តឲ្យខ្សែប្រយុទ្ធវ័យក្មេងរូបនេះលេងពេញ៩០នាទីនៅឡើយទេ បើធៀបទៅនឹងខ្សែប្រយុទ្ធ៥នាក់ទៀតរបស់ក្លឹបក្នុងរដូវកាល២០១៨-១៩។

 Marcus Rashford
Marcus Rashford

ទម្រង់លេងរបស់ Rashford ក្នុងជម្រើសជាតិអង់គ្លេសល្អណាស់ ប៉ុន្តែនៅជាមួយក្លឹបហាក់មិនសូវល្អនៅឡើយទេប៉ុន្តែក្រុមម្ចាស់ជើងឯក Serie A បានមើលឃើញពីសក្ដានុពលរបស់គេរួចទៅហើយបានជារៀបចំសំណើលឿនបែបនេះ។ ក្រៅពី Rashford អ្នកចាំទីដៃទីមួយរបស់Man United កីឡាករ David De Gea ក៏មានទំនាក់ទំនងជាមួយនឹងការផ្ទេរទៅលេងនៅអ៊ីតាលីដែរ៕