ក្លឹបយក្ស​អ៊ីតាលី Juventus ជឿថា ពួកគេ​អាចនឹង​ដាក់សំណើផ្ទេរ​ខ្សែការពារ Virgil van Dijk ក្នុងតម្លៃ​១៥០លាន​ផោន​នៅរដូវក្តៅ​នេះ។

Virgil van Dijk
Virgil van Dijk

ក្លឹបយក្ស​អ៊ីតាលី​នៅក្របខណ្ឌ Serie A ជឿថា កីឡាករ​ហូឡង់​រូបនេះ​នឹង​បើកចិត្តទទួល​យក​ការ​ប្រជែងថ្មី ប្រសិនបើ​ក្រុម Liverpool បន្ត​លើក​ពាន​ជើងឯកនៅក្របខណ្ឌព្រីមីញ៉េលីក​នៅរដូវកាលនេះ  ហើយ​ត្រៀម​នឹង​ធ្វើ​ឲ្យកីឡាករ​រូបនេះ​ ​ក្លាយ​ជា​ខ្សែការពារថ្លៃបំផុតក្នុង​ពិភព​លោក។

ចាប់តាំងពី​ផ្ទេរ​មក​ពហុកីឡាដ្ឋាន Anfield កីឡាករ van Dijk បានជួយ​ក្លឹប​ Liverpool លើកពាន​ Champions League ពានក្លឹបជើងឯកលើពិភព​លោក Club World Cup និង Super Cup  ស្របពេល​ Liverpool នឹង​លើក​ពាន​ជើងឯក​លីកលើកដំបូង​ក្នុង​រយៈ​ពេល​៣០ឆ្នាំ។

ប្រភព​ដែលស្និទ្ធ​នឹងក្លឹប Juventus បាន​និយាយថា “​បន្ទាប់ពី​លើកពាន​ជាមួយក្លឹប Liverpool  ក្លឹប Juventus គិតថា van Dijk ប្រហែលជា​ត្រៀម​ខ្លួន​សម្រាប់ការ​ប្រជែង​ថ្មីនៅដំណាច់រដូវកាល​។ ពួកគេ​ត្រៀម​ដាក់​សំណើ​ជាមួយទឹកប្រាក់ច្រើនសន្ធឹកសន្ធាប់​នៅរដូវក្តៅនេះ”៕