photo of Maurizio Sarri
អ្នកចាត់ការ Juventus លោក Maurizio Sarri

យោង​តាម​សារព័ត៌មាន DailyMail ​បាន​ចុះ​ផ្សាយ​ថា​ក្លឹប​យក្ស​អ៊ីតាលី Juventus បាន​នឹង​កំពុង​សម្លឹង​ឃើញ​កីឡាករ​ត្រៀម​ផុត​កុងត្រា ២ រូប​របស់​ក្លឹប Tottenham Hotspur សម្រាប់​ទីផ្សារ​ដោះដូរ​នា​រដូវ​រងា​ខាង​មុខ។

photo of Toby Alderweireld
​កីឡាករ Toby Alderweireld

ក្នុង​នោះ​មាន​ដូច​ជា​កីឡាករ Toby Alderweireld និង Christian Eriksen ​ដែល​អ្នក​ទាំង​ពីរ​ត្រូវ​ផុត​កុងត្រា​នៅ​បិទ​រដូវ​កាល ២០១៩/២០ ប៉ុន្តែ​គ្រប់​យ៉ាង​អាច​នឹង​ត្រូវ​សម្រេច​ត្រឹម​ខែ​មករា​ខាង​មុខ។

photo of Christian Eriksen
កីឡាករ Christian Eriksen

បញ្ជាក់​ថា​កន្លង​ទៅ​សេះ​បង្កង់​ក៏​ធ្លាប់​បាន​ប្រើប្រាស់​យុទ្ធសាស្រ្ត​ទាក់​បាន​កីឡាករ​ឥត​តម្លៃ​ខ្លួន មាន​តាំង​ពី Andrea Pirlo, Paul Pogba និង Fernando Llorente ជា​ដើម ហើយ​ត្រលប់​មក​វិញ​នូវ​ផល​ចំណេញ​គរ​ជើង ប្រសិន​មាន​ក្លឹប​ដទៃ​ចូល​ចែចូវ​ទិញ​យក​បន្ត។ ជាង​នេះ​សូម្បី​តែ Aaron Ramsey និង Adrien Rabiot ក៏​ដូច​គ្នា​ផង​ដែរ៕