ក្លឹបសេះបង្កង់ Juventus កំពុងរៀបចំផែនការទិញខ្សែប្រយុទ្ធ James Rodriguez មកចាប់ដៃគូរជាមួយ Cristiano Ronaldo នៅអីុតាលីម្ដងទៀត។

Juventus គ្រោងទិញ​ James នៅខែមករា ដើម្បីចាប់ដៃគូរជាមួយ Ronaldo
Juventus គ្រោងទិញ​ James នៅខែមករា ដើម្បីចាប់ដៃគូរជាមួយ Ronaldo

ខ្សែប្រយុទ្ធសញ្ចាតិកូឡុំប៊ី 27ឆ្នាំរូបនេះត្រូេះបានក្លឹបកយ្សអាល្លឺម៉ង់ Bayern Munich ខ្ចីជើងពីស្ដេចស Real Madrid នៅឆ្នាំ2017 ពួកគេមានសិទ្ធទិញផ្ដាច់ប្រសិនបើកីឡាករចង់នៅជាមួយពួកគេ ខណៈពេលនេះក្លឹបអីុតាលីគោងចាយលុយធំទិញរូបគេនៅខែមករាខាងមុខនេះ។

បើយ៉ោងតាមសារព័ត៌មានរបស់អាល្លឺម៉ង់ SportBild បានរាយការណ៍ថា ម្ចាស់ជើងឯងស្បែងជើងមាស World Cup 2014 រូបនេះ ចង់ចាកចេញពីក្លឹប Bayern នៅខែមករាដើម្បីវិលត្រឡប់ទៅលេងនៅ La Liga វិញឬផ្លាស់ទៅលេងក្លឹបផ្សេង។ រឿងនេះហើយធ្វើឱ្យក្លឹបកយ្សអីុតាលី Juventus គ្រោងនឹងទិញរូបគេនាខែមករាខាងមុខព្រោះថា គេគឺធ្លាប់លេងជាមួយ Ronaldo បានជាង3 រដូវកាលផងដែរ៕

ប្រភព៖ Daily Mail