Juventus កំពុងរៀបចំគម្រោងនាំយកខ្សែបម្រើ Paul Pogba ដែរកំពុងលេងឱ្យបិសាចក្រហម Manchester United វិលទ្រលប់ទៅប្រទេសអ៊ីតាលី វិញនារដូវក្តៅនេះ។

Paul Pogba
Paul Pogba

ម្ខាស់ជើងឯក Serie A បានទាក់ទងជាមួយអ្នកតំណាងរបស់ Pogba លោក Mino Raiola ហើយ ហើយគាត់បានប្រាប់ថាពួកគេកំពុងស្វែងរកលទ្ធភាពនៃការចុះហត្ថលេខាឡើងវិញនូវខ្សែបម្រើក្លឹបដែលពួកគេបានលក់ទៅឱ្យក្លឹប Manchester United ក្នុងតម្លៃ 89 លានផោនកាលពីពីរឆ្នាំមុន។

ពិតណាស់ Man United អាចនឹងចរចារជាមួយ Juventus ក្នុងរឿងនេះ ចំពេលដែលទំនាក់ទំនងរវាង Pogba និងគ្រូបង្វឹកលោក Jose Mourinho កំពុងមើលមុខគ្នាមិនចំ ក្រោយពីមិនសូវដាក់ខ្សែបម្រើសសញ្ចាតិបារាំងរូបនេះក្នុងជម្រើស 11នាក់ដំបូង

ប៉ុន្តែក្លឹបយក្សអីុតាលីនេះ ក៏មានបំណង់នឹងលក់កីឡាករពីទៅ 3នាក់ទៀតដែរដើម្បីប្រមូលថវិកាខ្លះសម្រាប់ទិញកីឡាករថ្មី​៕

ប្រភពពី៖ daily Mail