ក្លិបសេះបង្កង់ Juventus កំពុងចង់បានខ្សែបម្រើ Nemanja Matic ពីក្លិប Manchester United នៅរដូវក្ដៅខាងមុខនេះដោយគ្មានតម្លៃខ្លួន។

Nemanja Matic
Nemanja Matic

​Matic បានប្រកាសច្បាស់ហើយថារូបគេនឹងចាកចេញពីទឹកដី Old Trafford នៅដំណាច់រដូវកាលនេះ ដោយក្លិបបិសាចក្រហមនឹងផ្ដាច់កុងត្រាដោះលែងឲ្យគេចាកចេញ។

ហេតុដូច្នេះហើយទើបភាគីលោក Max Allegri ចង់បានកីឡាករសញ្ជាតិស៊ែប៊ីរូបនេះទៅរួមក្រុម នេះបើយោងតាមប្រភពពី Daily Star ។

Matic ក៏នឹងទទួលបានប្រាក់ចំនួន១០លានផោន(ស្មើនឹងប្រមាណ ១២.៣ លានដុល្លារ)ផងដែរបើសិនគេព្រ​មចូលរួមជាមួយ Juventus ៕