photo of Edinson Cavani​
Edinson Cavani​ of PSG

ក្លឹប​សេះ​បង្កង់​ Juventus កំពុង​សម្លឹង​​ស្រោចស្រង់​  Edinson Cavani  ពី Paris Saint-Germain ក្រោយ​កីឡាករ​រូប​នេះ​មាន​រឿង​​មិន​សប្បាយ​ចិត្ត​មួយ​ចំនួន​ជាមួយ​កីឡាករ​ថ្លៃ​ជាង​គេ​ល​លោក Neymar។

Neymar បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​របស់ PSG ខឹង​សម្បារ​សាជាថ្មី បន្ទាប់​ពី​​សម្រេច​ចិត្ត​មិន​ឲ្យ Cavani ​ទាត់​ប៉េណាល់ទី មាន​ឱកាស​ក្លាយ​ជា​អ្នក​ទាត់​បញ្ចូល​ទី​ច្រើន​ជាង​គេ​ក្នុង​ក្លឹប ពេល​ឈ្នះ Dijon ៨-០ កាល​ពី​យប់​ថ្ងៃ​ពុធ​កន្លងទៅ​។ អ្នក​គាំទ្រ​បាន​ស្រែ​ជាង​សំឡេង​ឌឺដង “Boo” ទៅ​កាន់ Neymar​ ក្រោយ​រូប​គេ​​​ប៉េណាល់ទី​រក​ឃើញ​គ្រាប់​ទី​៤។​

Photo of Edinson Cavani
Edinson Cavani of PSG

កាសែត​ក្នុង​ស្រុក​អ៊ីតាលី Corriere dello Sport បាន​ចុះ​ផ្សាយ​ថា កីឡាករ​អ៊ុយរុយហ្គាយ​​ខាង​លើ​នឹង​មិន​អាច​រស់​នៅ​ក្នុង​ក្លឹប​អ្នក​មាន​បារាំង​បាន​យូរ​ទៀត​ទេ​ គេ​នឹង​សម្រេច​ចិត្ត​រក​ក្លឹប​ថ្មី។ ពួកគេ​បាន​បន្ត​ថា ក្លឹប Juventus បាន​ត្រៀម​រួចរាល់​ដើម្បី​យក​អតីត​កីឡាករ Napoli មក​កាន់​ទឹក​ដី​អ៊ីតាលី​វិញ។  Edinson Cavani នៅ​សល់​កិច្ចសន្យា​២​ឆ្នាំ​ទៀត​ជាមួយ PSG៕​​

ប្រភពពី៖ dailymail