ក្លឹបយក្សអីុតាលី Juventus បានត្រៀមលុយមួយចំនួនរួចហើយ ក្នុងគោលបំណង់ទិញខ្សែប្រយុទ្ធវ័យក្មេង Marcus Rashford ពីបិសាចក្រហម Manchester United នាខែមករាខាងមុខ។

Juventus ចង់បាន Rashford ក្នុងតម្លៃ 65លានផោននាខែមករាចាងមុខ
Juventus ចង់បាន Rashford ក្នុងតម្លៃ 65លានផោននាខែមករាចាងមុខ

ពិតណាស់ ក្រោយពីពួកគេតាមដានសកម្មភាពនឹងភាពឆ្លាត់វៃលើរូបេជាច្រើនមកនេះ ជាពិសេសនោះកាលប្រកួតអន្តរជាតិ អង់គ្លេសប៉ះ អេស្ប៉ាញ គាត់បានជួយជម្រើសជាតិរបស់លោកយកឈ្នះទៅលើក្រុមជម្រើសជាតិអេស្ប៉ាញក្នុងលទ្ធផល 3-2នៃពានរង្វាន់ UEFA Nations League ទើបធ្វើឱ្យក្លឹបយក្សអីុតាលីមួយនេះកាន់តែចង់បានរូបគេជាខ្លាំង។

Marcus Rashford
Marcus Rashford

ហើយរបាយការណ៍មួយបានបញ្ជាក់ថា៖ Juventus កំពុងរៀបចំឯកសារដើម្បីធ្វើការស្នើសុំទិញខ្សែប្រយុទ្ធវ័យក្មេងរូបនេះ ពីក្រុមបិសាចក្រហមរដូវកាលទីផ្សារដោះដូរកីឡាករបើកនាខែមករា។ ខណៈដែរ Rashford ស្ថិតនៅក្រោមកិច្ចសន្យារហូតដល់ឆ្នាំ 2020 ដោយមានជម្រើសលេងមួយរដូវកាលទៀត៕

ប្រភព៖ The sun