ក្លិបសេះបង្កង់ Juventus ត្រូវបានគេរាយការណ៍ថាចង់បាន លោក Zinedine Zidane ទៅដឹកនាំក្រុមជំនួស Max Allegri នៅរដូវកាលថ្មីនេះ។

Zinedine Zidane
Zinedine Zidane

តាំងពីលាលែងពីតំណែងជាគ្រូបង្វឹក Real Madrid កាលឆ្នាំ២០២១មក គឺ Zidane ពុំបានទៅដឹកនាំក្លិបណានោះទេ ស្របពេលដែលថ្មីៗនេះមានពាក្យចចាមអារ៉ាមថា Chelsea បានទាក់ទងទៅលោកដើម្បីហៅមកដឹកនាំ ជំនួស Thomas Tuchel តែចុងក្រោយក្លិបក៏បានតែងតាំងលោក Graham Potter ជំនួសវិញ។

Zidane ត្រូវគេចាត់ទុកជាគ្រូបង្វឹកដ៏ជោគជ័យម្នាក់ ដោយលោកជាគ្រូបង្វឹកតែម្នាក់គត់ដែលអាចដឹកនាំក្រុមឲ្យឈ្នះ Champions League បីរដូវកាលជាប់ៗគ្នា។

Juventus កំពុងចង់ហៅលោកគ្រូបង្វឹកសញ្ជាតិបារាំងរូបនេះមកដឹកនាំ ព្រោះថ្នាក់ដឹកនាំបាត់បង់ទំនុកចិត្តលើលោក Allegri ហើយ។ នៅរដូវកាលថ្មីនេះ Juventus ធ្វើមិនសូវបានល្អដោយឈ្នះតែ២ប្រកួតប៉ុណ្ណោះក្នុងចំណោម៨ប្រកួតកន្លងមកនិងកំពុងឈរនៅលេខរៀងទី៨ឯណោះក្នុងតារាង Serie A ៕