ក្លិបសេះបង្កង់ Juventus ត្រូវបានគេរាយការណ៍ថា ចាប់អារម្មណ៍ចង់បាន ខ្សែបម្រើ Ruben Loftus-Cheek ក្នុងលក្ខខណ្ឌខ្ចីជើងពីក្រុម Chelsea ។

Ruben Loftus-Cheek
Ruben Loftus-Cheek

ភាគីលោក Max Allegri ចង់បានគេដោយចង់យកមកជំនួសខ្សែបម្រើ Arthur Melo ដែលទំនងជាចាកចេញនៅខែមករានេះហើយ។

យ៉ាងណាមិញ គេពុំទាន់ដឹងថា Chelsea បានយល់ព្រមឲ្យ Loftus-Cheek ចាកចេញឬក៏អត់នោះទេព្រោះ Juventus ចង់ស្នើឲ្យមានលក្ខខណ្ឌអាចទិញផ្ដាច់ នេះបើយោងតាមការរាយការណ៍ពី Sky Italia ។ Ruben Loftus-Cheek បានចូលលេងចំនួន១៦ប្រកួតនៅរដូវកាលនេះគឺនៅ Premier League ចំនួន១២ប្រកួតនិង Champions League ចំនួន៤ប្រកួត។

យ៉ាងណាមិញ ក្រៅពី Loftus-Cheek គឺ Juventus ក៏ចាប់អារម្មណ៍ កីឡាករផ្សេងទៀតដូចជា Bruno Guimaraes និង Renato Sanches ផងដែរ៕